ច្បាប់ល្បើកថ្មី(៣៧,៣៨)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ហៅប្រុសអភ័ព្វ       ប្រពន្ធដើមស្លាប់       មានកូនតូចធំ
យកឯកជាចុង      បំរុងតែយំ                 ច្រើនឈ្លោះជំនុំ
ព្រួយចិត្តម៉ែឪ។

ហៅប្រុសចត្តិពីរ               ពិបាករកស៊ី               រញ៉ាំរញូវ
ឯនឿយស្ទើរស្លាប់        ផ្ដាប់ចិត្តមិនត្រូវ        បីបួនរដូវ
ខ្លួនឯងស្លាប់ទៀត។

ចង្រៃខាងប្រុស        កូនអើយចាំចុះ        កុំយកខ្លួនបៀត
ស្រីណាខំយក     ស្រីនោះបង់មារយាទ ​  ប្រុសព្រួយខ្ចប់ធាតុ
ខ្ចប់គ្រប់ជាបី។

យកទៀនជាបួន     គ្រោះដល់ស្លាប់ខ្លួន    មេម៉ាយខាងស្រី
ប្រាកដមិនខុស    ប្រុសក្នុងលោកកិយ     ស៊ូនៅអត់ប្តី
ស្លាប់រស់រូបមួយ។

បើខ្លួនកំព្រា          រំពឹងមីងមា        រកស៊ីមិនព្រួយ
កាន់មារយាទល្អ ​      មិនក្រឲ្យគេជួយ       បងប្អូនកូនក្មួយ
រត់ចូលឲ្យប្រើ។

ពោះម៉ាយទាំងអស់        កុំយកឲ្យសោះ      ហៅប្រុសទូរជន
ទូរជាតិអប្រិយ        ស្រីកើតទុក្ខធ្ងន់        ហៅមួយជំនាន់
ចំណាំមិនខុស។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង