ច្បាប់ល្បើកថ្មី(៩,១០)
អ្នកក្តីជាភ្លើង កុំកាត់កាន់ជើង អ្នកម្ខាងមើលងាយ
ចៅក្រមជាទឹក រំឭករំលាយ កុំជេរកុំវាយ
បង្ខំនាំខុស។
ចោរខូចលួចប្លន់ រឺចោរស្ម័គ្រស្មន់ តណ្ហាស្រីប្រុស
កុំស្អប់ខាងណេះ បញ្ចេះខាងណោះ លួងលោមបញ្ចុះ
បញ្ចូលចិត្តក្កី។
កុំដុតឲ្យក្តៅ បើឃើញគ្នាខ្លៅ ប្រាជ្ញាគ្នាខ្លី
កុំឃ្លានប្រាក់ប្រុស បណ្តុះខាងស្រី បើកាន់ច្បាប់ថ្មី
កុំចោលច្បាប់ចាស់។កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រឡាស់
ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ។
អ្នកកុំភ្លេចគុណ គ្រូលេខនព្ធន្ត ក្រូសូត្រអក្សរ
កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត
ស្មើមិត្រសំឡាញ់។រាស្រ្តរត់ចូលជ្រក សួរសោកទៅមក កុំអីឯងអញ
ពាក្យពុំពិរោះ គេកើតមូខ្នាញ់ គេដៀលផ្ទាល់ផ្ចាញ់
អន្តរាយកេរ្តិ៍ឈ្មោះ។
មតិលើបញ្តាញសង្គម Facebook