ច្បាប់ល្បើកថ្មី(៥,៦)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកកុំមើលងាយ            ឃើញកេរ្តិ៍ករាយ              ព្រួញខ្លួនប្រយ័ត្ន
ត្រកុលញាតិផៅ       ​​     កូនចៅមហាក្សត្រ               ស្មើថ្លើមមាត់
ប្រមាថមិនបាន។
ទោះអ្នកដទៃ         អ្នកព្រៀងអ្នកព្រៃ          ដែលលោករាប់អាន
កុំថាទេមនុស្ស            ទោះសត្វតរិច្ឆាន             ឯងស្អប់ប៉ុន្មាន
កុំហ៊ានប្រមាថ។
របស់ឬព្រទ្យ                  ដែលជាសំអប់              កុំបាច់សំអាត
ទ្រព្យណាសំឡាញ់             អស់អញឱហាត              ចូរចៅសង្វាត
ជួយថែរក្សា។

កុំជិះកុំជាន់         ស្នៅផ្ទីអាចម៍មាន់             ពាក្យចាស់ឧបមា
បុរាណហៅផ្ទី                   ពីរបីប្រការ                   កុំស៊ីត្រង់ណា
ជុះដាក់ត្រង់ហ្នឹង។
សាច់សារលោហិត           កុំផ្ដួលផ្ដេកចិត្ត      ផ្ដួទោសកើតហ្នឹង
អាពុកផ្តែផាំ           ចូរចាំចេះថ្លឹង             សាច់ថ្លើមសួតឆ្អឹង
និងស្បែកខាងក្រៅ។
សាច់សួតក្នុងខ្លួន          ទុកស្មើបងប្អូន           ប្រពន្ធកូនចៅ
សរសៃនិងស្បែក            ចែកចាញាតិផៅ         ខ្ញុំស្រីខាងក្រៅ
ជាស្មៅអាចម៍មាន់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង