ច្បាប់ល្បើកថ្មី(៤៥,៤៦)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មនុស្សគ្មានកន្លែង        ខុសពីមារយាទឯង       មិនប្រុសប្រយ័ត្ន
តាមទាន់ទឹងទារ        ​​​     វាខឹងក្តៅក្តាត់      ​​      គុុំគួនដោយស្ងាត់
បំភ្លាត់ឯងបាន។
ហេតុនេះគួរគិត              គួរកូនពិនិត្យ​             ច្បាស់សុំរាប់អាន
គួរអោយសុំអោយ    គួរខានអោយខាន       ដ្បិតពាក្យមួយប៉ែក
មានពីរចំណែក។
ចងទុកជាក្បួន           ចិត្តល្អក្រខ្លួន             នេះពាក្យមួយប៉ែក
មួយទៀតចិត្តល្អ             មិនក្រយូរពេក               ឆ្នាំនេះឆ្នាំស្អែក
ក្នុងតែនឹងមាន។
ចិត្តល្អក្រខ្លួន                 ចាំទុកជាក្បួន                ជាក្បាលនិទាន
ឃើញអ្នកទុគ៌ត           កំសត់អត់ឃ្លាន            មិនស្គាល់ពោះវៀន
ហ៊ានអោយជឿខ្ចី។
ទៅទារមិនអោយ                តឹងតឿនញយៗ           ខឹងប្តីកើតក្តី
ខាតទាំងទ្រព្យចាស់             អស់ទាំងទ្រព្យថ្មី             ស្គមគោក្របី
រវល់ក្តីខានថែ។
ចិត្តល្អមួយទៀត                      មេត្រីជាញាតិ                  សុំដីខ្ចីស្រែ
បានស្រូវសីុស្កប់                   ត្រឡប់កាចកែ                  រំលងឆ្នាំខែ
ដកហូតមិនបាន។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង