ច្បាប់ល្បើកថ្មី(៤១,៤២)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជាតិស្រីមានលក្ខណ៍        ទេវតាទំ​នាក់      កបកើតទ្រព្យធន
ប្រទេចជេរវាយ              ចង្រៃទូរជន         ​​​     ជូជាតិលើលន់
លើសលប់លើប្រុស។

ហៅកាឡកិណី             វាយកូនជេរស្ដី              មិនដឹងត្រូវខុស
បើមានភ្ញៀងមក      រឹតរករឿងឈ្លោះ       អសោចសាយសុស
រង្គោះធនធាន។

រកស្រីមារយាទខ្ពស់   ចេះខ្ពើពាក្យឈ្លោះ      ចេះទ្រាំងអត់ឃ្លាន
ចេះស្លូតចេះកាច     ចេះខ្លាចចេះហ៊ាន      ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា។
រកស្រីមារយាទខ្ពស់    ចេះខ្ពើមពាក្យឈ្លោះ     ចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាច        ចេះខ្លាចចេះហ៊ាន     ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា។
កូនចៅស្រីប្រុស                 ចំណាំទុកចុះ              ទុកជាតម្រា
គួរយកតម្រាប់                 គួរស្តាប់ពុទ្ធដីកា     ព្រះអង្គទេសនា
គាថាបួនបទ។
រៀនត្រាប់អ្នកប្រាជ្ញ     បើចង់ឈ្នះអ្នកកាច យកស្លូតសង្កត់
ចង់ឈ្នះមនុស្សខឹង             អោយប្រឹងខំអត់     វាជេរវាហត់
វាស្បថលែងខឹង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង