ច្បាប់ល្បើកថ្មី(៣,៤)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បន្ទន់អាត្មា            ខ្លាចមេខ្លាចបា           ខ្លាចតាខ្លាចយាយ
បំរើមហាក្សត្រ         ប្រយ័ត្នស្តេចទាយ        ពាក្យពិតតំនាយ
រលាយកេរ្តិ៍ឈ្មោះ។
ពាក្យស្តេចពាក្យគ្រូ           មានប្រែមានជួរ             កម្រពិរោះ
ជួនទាយឲ្យទាប         ជួនទាយឲ្យខ្ពស់          ទាយឲ្យសក្តិយស
ទាយចុះកុំខឹង។
បម្រើមើលភេទ         ចំណាំព្រះនេត្រ            ហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃរព្រីល           លោកមើលសំឡឹង      សំឡក់ឲ្យប្រឹង
ខំប្រិតសូត្ររៀន។

បប្រើមើលពុត                 ប្រាជ្ញាឲ្យមុត            ស្មារតីឲ្យមាន
បើខ្មៅឲ្យប្រាជ្ញា       បើខ្លាចឲ្យហ៊ាន           ចង់បានរបៀន
កុំអៀនកុំខ្មាស។
ពុតលោកជាធំ        ច្រងោប៉ុនភ្នំ           ឯងមើលមិនច្បាស់
បម្រើលោកណា      លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់
​ ប្រាលចោលឲ្យឆ្ងាយ។
កុំឈមឈរជិត       កុំយកធ្វើមិត្រ         ភ្លាត់ខ្លួនអន្តរាយល
បើប្រពន្ធកូន           បងប្អូនចៅហ្វាយ          អាពុកឬម្តាយ
ឱនកាយប្រតិបត្តិ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង