ច្បាប់ល្បើកថ្មី(២៩,៣០)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អួតទាំងបំពាន        ផឹកម៉្ងៃលុយមាន            ផឹកម៉្ងៃលុយអត់
ឯងចេះតែកិន              ចិនចេះតែកត់           ផឹកដល់កំណត់
យកស្រែបញ្ចាំ។
សល់ថ្នាលមួយពីរ              វាយគោស្ងោរសីុ    មិនគិតខ្លាចកម្ម
ផឹកជ្រុលហួសល្បត់        អត់បាយរាលឆ្នាំ           អស់ស្រែបញ្ចាំ
បញ្ចាំកូនទៀត។
កំណើតផឹកស្រា        ផឹកផុតមេត្តា           ផឹកជ្រុលហួសមាឌ
អ្នកមួយផឹកស្ទើរ     ល្ងីល្ងើចេះឆ្លៀត   ម៉្យាងផឹកផុតមារយាទ
ច្រើននៅខ្ញុំចិន។
រែកទឹកពុះអុស             វាទុញវាតុះ              ចាក់កែវផឹកសិន
ស៊ូរែកខំអត់              សំពត់ខើចក្បិន                ទំរាំបាយឆ្អិន
ចិនដួសហៅស៊ី។
ឆ្ងាញ់តែម្នាក់ឯង           ឆ្អែតហើយខំស្វែង         ខំលើកខំលី
ដងទឹកស្រោចគ្រប់          ស្រោចខ្លឹមម្លេះជីរ ​    ខ្ញុំចិនម៉្ងៃពីរ
វិលទៅរវាំងផ្ទះ។
ផ្ទះលេចវាលល្វឹង             ជញ្ជាំងចងហ៊ឹង        ស្លាធ័របាយសី
ខូចប្រេងក្រមួន             ម្លូល្លាបារី                      កំឡោះពីរបី
ចោមរោមរៀនស្នេហ៍។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង