វគ្គសិក្សាថ្មី ក្នុងកូរ៉េខាងត្បូង សម្រាប់អ្នក ចង់សម្លាប់ខ្លួន កំពុងពេញនិយម


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កូរ៉េខាងត្បូង៖ នាពេលនេះ កូរ៉េខាងត្បូង កំពុងតែប្រឈមមុខ នឹងវិបត្ដិរឿងអ្នកធ្វើអត្តឃាតច្រើន ដែលជាការកើតចេញពី អារម្មណ៍តប់ប្រមល់ ដោយសារតែសំពាធពីសង្គម កំពុងតែ ទាន់សម័យ និងជឿនលឿន ហើយនេះជាមូលហេតុ ធ្វើឲ្យពួកគេ ឈានដល់ការសម្លាប់ខ្លួន។

នេះបើតាមស្ថិតិ បានឲ្យដឹងថា មានមនុស្ស ៤០នាក់ សម្លាប់ខ្លួនជារៀងរាល់ថ្ងៃ ដោយការបន្ទោសទៅលើ ការប្រកួតប្រជែង ដ៏ខ្លាំក្លា ក្នុងសង្គម ដែលជាទីកន្លែង ដែលយុវជនវ័យក្មេងរស់នៅ ក្រោមសំពាធដែលធ្វើយ៉ាងណា ឲ្យទទួលបាន ជោគជ័យ ខណៈមនុស្សវ័យកណ្ដាល និងចំណាស់ ជួបប្រទះនឹង វិបត្ដិហរិញ្ញវត្ថុ ឬធ្វើយ៉ាងណា ឲ្យឆាប់រីកចំរើន។ យ៉ាងណាមិញ ជាការឆ្លើយតបនឹង ការកើនឡើង ក្នុងការធ្វើអត្តឃាតនេះ ក៏មានសាលាមួយចំនួន បានបើកថ្នាក់បង្រៀនបែបចម្លែក ដែលមានឈ្មោះថា បទពិសោធន៍នៃការស្លាប់ ដែលពួកគេធ្វើឡើង ក្នុងគោលបំណង បង្រៀនដល់យុវជនទាំងឡាយ ដែលមានភាពសៅហ្មងនឹងជីវិត ឲ្យចេះផ្ដល់តម្លៃដល់ជីវិតសារជាថ្មី ដោយខាងសាលានឹងបង្ហាញពី សេចក្ដីស្លាប់ថាជាអ្វី។

ក៏ដូចជា​នៅសាលារៀនមួយ បានធ្វើពិធីបុណ្យសព ក្លែងក្លាយ ដោយចាប់ផ្ដើមឲ្យ សិស្សទាំងនោះ កាន់រូបថតសពរបស់ខ្លួន ដើម្បីដាក់ចូលទៅក្នុង មឈូសជាមួយនឹង ពួកគេ និងពួកគេស្លៀកសំលៀកបំពាក់ បែបប្រពៃណី។ បន្ទាប់មក ពួកគេ ក៏សរសេរពាក្យផ្ដែផ្ដាំ លើក្រដាសពណ៌ស ទៅកាន់ក្រុមគ្រួសារ មុននឹង ពួកគេត្រូវអាន ពាក្យទាំងនោះ ទៅកាន់ សិស្សដទៃទៀត។ ពេលវេលានៃ ការស្លាប់បានមកដល់ ដោយអ្នកតំណាងក្រុម បានប្រាប់ សិស្សទាំងឡាយថា នេះជាពេលដែលត្រូវឆ្លងទៅ តំណាក់កាលមួយទៀត ដែលទានចាប់ផ្ដើម ពន្លឺឡើង និងមាន មនុស្សម្នាក់ ដើរចូលក្នុងបន្ទប់ ក្នុងសម្លៀកពាក់ ដូចជាទេវតា។ ក្រោយមក សិស្សទាំងនោះ ក៏គេងនៅក្នុង មឈូស មុននឹងត្រូវបាន មនុស្សម្នាក់ ដែលដើរចូលក្នុងបន្ទប់ ក្នុងសម្លៀកពាក់ ដូចជាទេវតា ធ្វើការនិយាយ ជាមួយនឹង សារជាច្រើន។ បន្ទាប់មក សិស្សទាំងនោះ ត្រូវបានគេទុកចោល នៅក្នុងមឈូស ដ៏ងងឹតស្លុងនោះ យ៉ាងតិច ១០នាទី ដែលជាកន្លែងមួយ ឲ្យពួកគេ គិតសារជាថ្មី ពីជីវិត និងទស្សនៈរស់នៅខាងក្រៅ។

យ៉ាងណាមិញ ក្រោយពីងើបឡើង ពីក្នុងមឈូស សិស្សទាំងនេះ បាននិយាយថា ពួកគេមាន អារម្មណ៍ស្រស់ថ្លា និង ពួកគេបានរំដោះទុក្ខ ពីបញ្ហាទាំងនោះ។ ជាចុងក្រោយ លោក Jeong Yong-mun ជាម្ចាស់សាលានេះ បាននិយាយថា អ្នកប្រហែលជាអាចឃើញ និងយល់ពីការស្លាប់នេះហើយ ដូចនេះ អ្នកត្រូវតែប្រឹងរស់ និង តស៊ូ៕

ចុះប្រិយមិត្ដ ចង់សាកល្បងទេ?

ប្រភពពី DailyMail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង