កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ករណីប្រើប្រាស់គ្រឿងញៀន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាចថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៧ ពីបទរក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចប្លុកតាន់ប៉ាជាន់ទី១ផ្លូវលេខ១៥៤កែងផ្លូវលេខ៤៩ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្សយ័ត្រូវឃាត់ខ្លួន ឈ្មោះ អ៊ុំ សាវុធ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦៤Eoផ្លូវជាតិ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន) និងឈ្មោះ ព្រាប ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២៨Eo ផ្លូវ០៥សង្កាត់បឹងទំពុន ខណ្ឌមានជយ័ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
សមត្ថកិច្ចចាប់យកវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច(មួយកញ្ចប់តូចចាប់យកពីឈ្មោះ ព្រាប ស្រីលក្ខ័),ម្ស៉ៅពណ៌សរុំក្រដាស់អាលុយមីញ៉ូម ចំនួន០៣(បីកញ្ចប់តូចចាប់យកឈ្មោះ ព្រាប ស្រីលក្ខ័),ទូរសព្ទ័ដៃចំនួនប្រាំគ្រឿង
ដែកកេះចំនួនមួយ លុយខ្មែរចំនួន២៥០០០រៀល និងលុយដុល្លាចំនួន៣ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង