ច្បាប់ល្បើកថ្មី(៣៩,៤០)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កំលោះចាស់យូរ    ចាស់ទុំគេប្តូរ      ល្មមព្រមយកចុះ
រកសីុមានបាន    សុខសាន្តឥតឈ្លោះ       ចំរើនរូបរបស់
អាយុយឺនយូរ។
កុំយកប្តីប្អូន     ថោករាសីខ្លួន     រកសីុមិនធូរ
គេហៅឯងធំ    សមហៅគេពូ     ច្រើនខ្ជិលមូទូ
ម៉េះមោះនឹងល្បែង។
វាច្រើនមើលងាយ    ហៅស្តីនិយាយ     ហៅហងហៅឯង
ខ្លួនយើងជាស្រី     ស្រដីឥតក្រែង    យល់គេប្អូនឯង
ឯងមើលងាយជេ។

ពាក្យចាស់លោកចង    ប្តីទុកស្មើបង      ប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃ     ចង្រៃរាល់ខែ      រកសីុធ្វើស្រែ
ច្រើនខាតគ្រាប់ស្រូវ។
គួរយកប្តីបង     ពាក្យចាស់លោកចង    ទុកប្តីស្មើឪ
ខ្លួនឯងប្រមាថ    ប្រតិបត្តិអោយត្រូវ    រាសីគង់នៅ
ទេព្រឹក្សរក្សា។
ប្រពន្ធនិងប្តី    ធំស្រេចនឹងស្រី   គត់គង់កិរយា
ឈ្លោះហើយច្រើនខ្សត់     ស្រីអត់លក្ខិណា    ប្តីខ្ជិលអោយឧស្សា
ព្រោះឯឫកប្រពន្ធ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង