ច្បាប់ល្បើកថ្មី(១៩,២០)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាន់ឬកអោយខ្ពស់      អោយខ្ពើមពាក្យឈ្លោះ    ទើបបានជាគាប់
យកឆោតដាក់ខ្លួន            ច្រើនមានគេរាប់          បើខ្លួនឥតទ្រព្យ
កុំធ្លាក់ហ៊ានខ្ចី។
គ្រប់ការសារពើ                 ចង្អេរកញ្ជើ                     កន្ទាំងតៅល្អី
រានាស់រទេះ               គោសេះក្របី                           បើបានជាខ្ចី
ខ្ចីប្រាក់គេទិញ។
យកមករកសីុ                ខែមួយខែពីរ                 សងប្រាក់គេវិញ
របស់បានយើង                ជាជាងជួញចេះ            ឯទ្រព្យនោះមិញ
ពេញជាទ្រព្យឯង។

កុំខ្ចីគេប្រើ                      តែមួយដំណើរ                មិនយូរអង្វែង
ជួនជាបាក់បែក          ជជែកទាស់ទែង           សងគេមិនលែង
ចាស់ផ្លាស់ជាថ្មី។
កើតមកជាប្រុស         គិតអោយសព្វសុស           កុំអោយសល់អ្វី
បួសរៀនធម៌អាថ៌            សាស្រ្តាបាលី               បរលោកលោកិយ
កុំបីចន្លោះ។
សឹកមករកសីុ                       កកាយធរណី                 ធ្វើជាគ្រហស្ថ
កុហកជឿបុល              បំណុលរំកោះ               ច្រើនគេដាក់ខ្នោះ
អស់ស្រែចំការ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង