ច្បាប់ល្បើកថ្មី(១៧,១៨)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កូនអើយធរណី       បើតាមគម្ពីរ      ដែលលោកសម្តែង
កុំចង់បានធំ             ប្រមំុឆ្លៀលឆ្វែង       កុំលើកដីឯង
លបដាក់ស្រែគេ។
អំពើអាក្រក់           មួយចំរៀកសក់     ធាក់ទៅនិរយេ
បច្ចុប្បន្នលោកិយ     កើតក្តីវាជេរ      មិនដែលសុខទេ
ព្រោះដីមួយហត្ថ។
កុំជួញចង់ទាស់        ខូចខាតរបស់      អស់ទ្រព្យសម្បត្តិ
ចង់គង់ប្រយោជន៍  អោយចេះប្រយ័ត្ន   ពាក្យឳមួយម៉ាត់

កុំធ្វើចង្អៀត        ក្រែងយប់អាធ្រាត្រ       ខ្លះមកខ្លះទៅ
ចៀសគ្នាមិនរួច    បើកបរកាត់ស្រូវ      ជេរម្តាយតាមផ្លូវ
រហូតដល់ផ្ទះ។
កូនអើយអ្នកចាំ   អ្នកកុំចងកម្ម    មានពៀរច្រើនណាស់
ជាតិក្រោយខ្វាក់ខ្វិន      កខ្វេះកខ្វាស    សូវចោលដីខ្លះ
មិនខាតប៉ុន្មាន។
កុំខ្លាចតែក្រ         ធ្វើឬកមិនល្អ         ច្រើនកើតឱស្ថាន
រអែករអោក    បាត់ញាតិសន្តាន     ឥតគេរាប់អាន
មានតែគេស្អប់។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង