អារម្មណ៍អវិជ្ជមាន ជាមូលហេតុអាចបង្ករឲ្យ កើតជំងឺមហារីក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

គ្រូពេទ្រព្យាបាលរោគ ដោយប្រព័ន្ធរាងកាយម្នាក់ (បែបប្រើថ្នាំក្នុងចំនួនតិច តែមានប្រសិទ្ធភាពខ្ពស់)  បានជឿថា ជំងឺមហារីកគឺ បណ្ដាលមកពីអារម្មណ៍ អវិជ្ជមានរបស់មនុស្ស។ ជាឧទាហរណ៍ ជំងឺមហារីកដោះផ្នែកខាងឆ្វេងគឺ បង្កឡើងដោយ គំនិតអន្ទះអន្ទែង និង បញ្ហានៃស្រ្តីភាព រីឯ ជំងឺមហារីកដោះ ផ្នែកខាងស្ដាំវិញ គឺជំរុញដោយ ជម្លោះជាមួយ និងមនុស្សដែល មានភេទផ្ទុយពីគ្នា។

ចំណែកឯ ជំងឺមហារីក នៅក្នុងពោះវៀនតូចវិញ គឺកើតចេញពីអារម្មណ៍ក្រៀមក្រំ នៅក្នុងចិត្តដែលមានរយៈពេល យូរអង្វែង។ ផ្ទុយមកវិញ មហារីកក្នុង ពោះវៀនធំគឺកើត ចេញពី កំហឹងនៅក្នុងចិត្ត។

លោកគ្រូពេទ្យ Shaji Kudiyat ដែលមានដើមកំណើតឥណ្ឌា បានបន្ថែមអោយដឹងថា ព្រលឹង ឬ កម្លាំងជីវិត អារម្មណ៍ និង ការរំជួលចិត្ត គឺមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយមុខងារ របស់រាងការយ។

បទពិសោធន៍ អវិជ្ជមាន ឬ វិជ្ជមាន និង ការចាប់អារម្មណ៍ គឺពិតជា មានឥទ្ធិពល លើមុខងាររាងកាយ របស់មនុស្ស។ អារម្មណ៍ ខឹងសម្បារ ព្រួយបារម្មណ៍ ឬ ទុកព្រួយ អាចបណ្ដាលឲ្យ រាងកាយ មនុស្សកាន់តែ មានភាពងាយរងគ្រោះ។

ផ្ទុយមកវិញ នៅពេលអ្នកជំងឺ ចាប់ផ្ដើមយល់ដឹង ពីកម្លាំងជីវិត មានក្ដីសង្ឃឹម ជំនឿចិត្ត និង សេចក្ដីស្រលាញ់ នោះរាងកាយ និងចាប់ផ្ដើម ធ្វើការព្យបាលដោយឯកឯង។

លោកគ្រូពេទ្យ Kyudat ជឿថា ការព្យាបាលជំងឺ មហារីក គឺត្រូវបាន គេព្យាបាល ដោយមិនបានស្វែងយល់ ពីដើមហេតុរបស់វា ឲ្យបាន ច្បាស់នោះទេ។ ព្រោះការព្យាបាល សព្វថ្ងៃ ផ្ដោតសំខាន់តែទៅលើ អត្តសញ្ញាណកម្ម និង ការកែតម្រូវ ដុំសាច់ដុះតែប៉ុណ្ណោះ ហើយវាត្រូវបាន គេព្យាបាលតាមតែវិធី យកដុំសាច់ដុះនោះចេញ និង ការរបាញ់កាំរស្មីកំទេចចោល តែមូយមុខគត់។

តាមការសង្កេតរបស់គាត់ ពីអ្នកជំងឺមហារីកជាច្រើន គាត់បានសម្គាល់ឃើញថា អ្នកជំងឺមហារីកទាំងនេះ មានលំនាំដែល វិវត្តន៍ទៅជា ជំងឺមហារីកស្រដៀងគ្នា គឺថាពួកគេសុទ្ធតែមាន អារម្មណ៍អវិជ្ជមាន និង ការឈឺចាប់ពីមុនមក។

តាមកាស្រាវជ្រាវ គាត់រកឃើញថា ដើមហេតុចំបង នៃជំងឺមហារីកធ្ងន់ធ្ងរ គឺបណ្ដាលមកពី វិបត្តិផ្លូវចិត្ត និងអារម្មណ៍ អវិជ្ជមាន ជាជាង របបអាហារ ការសម្រាក មិនគ្រប់គ្រាន់ ឬ កង្វះការហាត់ប្រាណ ទៅទៀត។

លោកវេជ្ជបណ្ឌិត បានលើកឡើង ករណីអ្នកជំងឺស្រីរបស់គាត់ម្នាក់ ក្នុងឆ្នាំ១៩៩៧ ដែល មានជំងឺមហារីកដោះខាងស្ដាំ ដោយសារតែនាង តែងតែមានជម្លោះជាមូយប្ដីនាង ដែលមិនអាចដោះស្រាយ បានជាច្រើនឆ្នាំមកហើយ។ នាងមិនបានធូរស្រាលឡើយ បើទោះបីជានាង បានទទូលការព្យាបាល ដោយការវះកាត់ដោះពីគ្រូពេទ្យជំនាញនានា ក៏ដោយ។ ប៉ន្តែនាងបានធូរស្រាល និង រស់រាន មានជិវិត សព្វថ្ងៃ នៅពេលនាង បានទទួលការព្រឹក្សាពីគាត់ ដោយយល់ព្រម ធ្វើចិត្តអោយស្រស់ស្រាយ ស្ងប់ស្ងាត់ និង ចេះអត់អោនអោយអ្នកដទៃ។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង