នាំមកជូនដោយ៖

អាហារធម្មជាតិ អាចប្រឆាំងនឹងការចាស់មុនអាយុ


ទំហំអក្សរ៖ S M L

មនុស្សភាគច្រើន នៅពេលមានវ័យចំនាស់បន្តិច ចាប់ផ្តើមទៅកែសម្ជស្ស កុំអោយអ្នកដទៃមើលមកថាចាស់។ ចុះហេតុអ្វី បានជាពួកគេ មិនចាប់អារម្មណ៍ចំពោះអាហារធម្មជាតិ ដែលជួយអោយសម្រស់មិនចាស់តាមអាយុ និងមិនចំនាយទឹកប្រាក់ផងទៅ? យ៉ាងណាមិញ ខាងក្រោមជាអាហារមួយចំនួន ជួយអោយប្រឆាំងនឹងវ័យចាស់បាន៖

១) គ្រាប់ធញ្ញជាតិ៖ តាមការស្រាវជ្រាវ គ្រាប់ធញ្ញជាតិ ជាចំនែកមួយដែល មានកាឡូរីទាបបំផុត ប៉ុន្តែអ្នកគួរតែឧស្សាហ៍ បរិភោគគ្រាប់ធញ្ញជាតិ អោយបាន ញឹកញាប់ ដើម្បីជួយអោយ អ្នកមានសុខភាពល្អថែមទៀត។

២)ត្រីសាម៉ុង៖ ត្រីសាម៉ុងសំបូរជាតិអាស៊ីតខ្លាញ់អូមេហ្កា៣ ដែលជួយប្រឆាំងនឹងវ័យចាស់ ជាពិសេសវាជំនួយដល់ ខួរក្បាល ស្បែក ភ្នែក និងបេះដូង ដូច្នេះត្រីសាម៉ុង ជាជម្រើសល្អមួយក្នុងការរក្សាសម្រស់បានរហូត។


៣)ទឹកដោះគោជូរ៖ ក្នុងទឹកដោះគោជូរ មានផ្ទុកសារធាតុស្ករ  និងទឹកដោះគោ ចំនុចដែលមានប្រយោជន៏ ក្នុងទឹកដោះគោជូរ នោះគឺវាអាចជួយ អោយអ្នកមាន សុខភាពល្អបាន និងអាចរក្សាវ័យអោយនៅដដែល។


៤)កាហ្វេ៖ ចំពោះជម្ងឺគាំងបេះដូង អាចព្យាបាលជាមួយទឹកកាហ្វេបានដែរ។ មិនតែប៉ុណ្ណោះ កាហ្វេអាចជួយពី ជម្ងឺទឹកនោមផ្អែម ប៉ុន្តែប្រសិនអ្នកចង់បានសុខភាពល្អនិង ប្រឆាំងនឹងវ័យចាស់នោះ អ្នកមិនគួរដាក់ស្ករស និងក្រែមពីលើកាហ្វេ ។


៥)ស្រូវសាលី៖ ភាគច្រើនចំពោះមនុស្សមានវ័យកណ្តាល តែងតែធាត់ និងមើលទៅចាស់ ប៉ុន្តែអ្នកក៏អាចបរិភោគស្រូវសាលី ពីព្រោះវា ក៏ជាអាហារដែរ ។ ជាពិសេសវាធ្វើអោយអ្នកឆ្អែត និងមិនឡើងទម្ងន់ទៀតផង។


៦) ស្ពៃ៖ បន្លែមានជាតិពណ៌បៃតង អាចជួយអោយអ្នក ក្មេងជាងវៃបាន ដូច្នេះអ្នកអាចយកបន្លែ ដូចជាស្ពៃ មកធ្វើជាថ្នាំដែលជួយ អោយអ្នកមានសម្រស់នៅតែក្មេងដដែល។

៧)ពោត៖ ពោតអាចជួយអ្នក ពីបញ្ហាមហារីកបាន ពីព្រោះពោតមានសារធាតុIP6 ដែលអាចជួយសម្លាប់កោសិកាមហារីកបាន និងអាចរក្សា សុខភាពអោយរឹងមាំបាន។

A basket of sweet corn, three ears partially husked

ទាំងនេះគឺជាអាហារខ្លះៗដែល អាចប្រឆាំងនឹងមានភាពចាស់មុន អាយុបាន ដូច្នេះអ្នកអាចបរិភោគអាហារទាំងនោះ ដើម្បីទទួលបានសុខភាពល្អ និងមានសម្រស់នៅតែក្មេង ដោយមិនចាំបាច់ប្រើថ្នាំជំនួយ។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង