កីឡាករ Nadal ឆ្លងផុតជុំទី​ ២ពានរង្វាន់ US Open


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ម្ចាស់ការពារដំនែងជើងឯក Rafael Nadal បានឆ្លងកាត់ជុំទី២ ក្នុងព្រឹត្តិការណ៏ US Open ដោយយកឈ្នះលើកីឡាករ Vasek Pospisil​ ។

កីឡាករលំដាប់ទី១ របស់អេស្ប៉ាញ Nadal ដែលមានវ័យ 32 ឆ្នាំរូបនេះបានផ្តួលកីឡាករសញ្ជាតិកាណាដាក្នុងលទ្ធផល 6-3 6-4 6-2 ក្នុងរយៈពេលនៃការប្រកួតប្រហែល 2 ម៉ោង។

ជើងឯកក្របខ័ណ្ឌ Grand Slam 17 សម័យកាលរូបនេះនឹងត្រូវប្រកួតជាមួយកីឡាករ Karen Khachanov លំដាប់ទី 27 របស់រុស្ស៊ីនៅជុំបន្ទាប់នៅកីឡាដ្ឋាន Flushing Meadows ។

Nadalខ្លួនឯងផ្ទាល់បាននិយាយថា: «ការឈ្នះក្នុងការប្រកួត២ដងជាប់គ្នានេះគឺជាផលវិជ្ជមានក្នុងការឆ្ពោះទៅកាន់ពានរង្វាន់ ជាពិសេសការឈ្នះបែបនេះ»។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង