បែកថ្នាំដល់កំពូលដុតផ្ទះឆេះហុយទ្រលោម(video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ផ្ទះមួយខ្នងសង់អំពីឈើខាងលើថ្មខាងក្រោម ខណៈដែលម្តាយជាប់រវល់នៅផ្ទះផ្សេង ប្អូនស្រីចេញក្រៅមួយភ្លែត សល់តែបងប្រុសញៀនថ្នាំចាំផ្ទះដូចឲ្យនៅដុតផ្ទះកម្ទេចចោល ឆេះម៉ដ្ឋ សូម្បីតែរថយន្តពន្លត់អគ្គីភ័យចេញទៅជួយមិនទាំងទាន់ផង បានត្រឹមបាញ់ទឹកពន្លត់រងើកភ្លើង បង្កឲ្យផ្អើល អស់ពលរដ្ឋ សមត្ថកិច្ច ទៅជួយអន្តរាគមន៍ជៀសវាងរាលដាលដល់ កន្លែងផ្សេង កាលពីវេលាម៉ោង២ៈ៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៦ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជនសង្ស័យបានគេចខ្លួនបាត់។

គួរបញ្ជាក់ផងដែរថា ផ្ទះទាំងមូលត្រូវបានអណ្ដាតភ្លើងលេបត្របាក់អស់រលីងគ្មានសល់ទ្រព្យ មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ថ្មខាងក្រោម រស់នៅសព្វថ្ងៃគ្នា៣នាក់បងប្អូន។

តាមស្រ្តីឈ្មោះ ឃ្លាំង សារ៉ា អាយុ៣២ឆ្នាំ មុខរបរលក់សាច់គោ នៅផ្សារសុិនជូរី មានប្តីឈ្មោះ មាស កក្កដា អាយុ២៨ឆ្នាំ មុខរបរលក់សាច់គោ រស់នៅផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា សព្វថ្ងៃផ្ទះខាងលើ រស់នៅគ្នា៣នាក់ ប្តីប្រពន្ធគាត់ និងបងថ្លៃប្រុសម្នាក់ទៀត ឈ្មោះ មាស សីហា អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ ចំណែកម្តាយម្នាក់ទៀត ឈ្មោះ ឆាយ សុផល អាយុ៥០ឆ្នាំ មិនបានរស់នៅជាមួយឡើយ រវល់តែ ទៅនៅចាំផ្ទះមួយកន្លែងផ្សេងទៀត។ ស្រ្តីដដែលបានឲ្យដឹងថា ខណៈដែល គាត់និងប្តី រវល់ចេញទៅលក់ដូរនៅផ្សារបាត់ មានតែ បងថ្លៃឈ្មោះ មាស សីហា ទុកឲ្យចាំផ្ទះ សង្ស័យតែដុត ទើបភ្លើងឆាបឆេះផ្ទះម៉ដ្ឋ សូម្បីតែឥវ៉ាន់ ក្នុងផ្ទះ យកចេញមិនបានផង។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ឈ្មោះ មាស សីហា និងមិត្តភ័ក្រម្នាក់ទៀត អង្គុយផឹកក្រោមផ្ទះ ចំណែកប្អូនប្រុស មិននៅផ្ទះ នៅតែប្អូនថ្លៃស្រីតែរូបគាត់បាន ចេញទៅក្រៅផ្ទះមួយភ្លែតសោះ ស្រាប់តែនៅវេលាម៉ោងខាងលើ ពេលដែល ឈ្មោះ មាស សីហា ដើរចេញបាត់ភ្លាម ភ្លើងចាប់ផ្តើមឆេះផ្ទះភ្លាមដែរ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ខ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ចេញទៅជួយពន្លត់រងើកភ្លើង ជៀសវាងប៉ើង ឆេះដល់កន្លែងផ្សេង។

តាមនគរបាល ផ្នែករថយន្តពន្លត់អគ្គីភ័យបានឲ្យដឹងថា ហេតុការណ៍ខាងលើ អ្នកដែលផ្តល់ព័ត៌មានការយុឺតយ៉ាវ ធ្វើឲ្យរថយន្ត ទម្រាំរកផ្លូវទៅដល់ ទើបភ្លើងឆេះលឿនយ៉ាងនេះ តែទោះជាយ៉ាងណាក៏ដោយ ក៏បានជៀសវាង កុំឲ្យរងើកភ្លើងប៉ើងឆេះរាលដាលទៅកន្លែងផ្សេងដែរ ។

តាមអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើ ដាក់ការសង្ស័យទៅលើឈ្មោះ មាស សីហា ត្រូវជាបងថ្លៃ ហើយជាមនុស្សញៀនថ្នាំ ដុតបំផ្លាញផ្ទះចោល ហើយរត់គេចខ្លួនបាត់ គួរឲ្យសោកស្តាយដែរ ជនរងគ្រោះ ពុំបានយកទ្រព្យអ្វីចេញរួច ខណៈដែលភ្លើងលេប ត្របាក់អស់ទាំងស្រុង បន្សល់ទុកតែធ្យូង ក្រោយពីរថយន្តពន្លត់អគ្គីភ័យ បាញ់ទឹកពន្លត់ហើយ ដោយប្រើប្រាស់រថយន្ត មកពីស្នងការក្រុង ចំនួន៤គ្រឿង។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង