Murray នឹងត្រូវជួបជាមួយកីឡាករអូស្ត្រាលី Duckworth ក្នុងព្រឹត្តិការណ៍ US Open


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករ Andy Murray នឹងត្រូវប៉ះជាមួយកីឡាករ James Duckworth របស់អូស្រ្តាលីពេលដែលគាត់ត្រលប់មកវាយកូនបាល់ក្នុងកម្មវិធី Grand Slam សាជាថ្មីបន្ទាប់ពីអវត្តមានអស់រយៈពេល 14 ខែដោយសារបញ្ហារបួសត្រគាក។

អតីតកីឡាករលំដាប់ទី 1 ពិភពលោករូបនេះដែលបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ 378 បន្ទាប់ពីសម្រាកព្យាបាលរបួសនោះកាលពីពេលថ្មីៗនេះរូបគេបានយកឈ្នះលើកីឡាករលំដាប់ទី 3 Juan Martin del Potro ក្នុងជុំទីបី។

រីឯកីឡាករ Kyle Edmund ដែលជាកីឡាករលេខ 1 របស់អង់គ្លេសនឹងជួបជាមួយកីឡាករអ៊ីតាលី Paolo Lorenzi ខណៈដែល Cameron Norri នឹងជួបជាមួយកីឡាករសញ្ជាតិអូស្ត្រាលី Thompson។

រីឯការប្រកួតប្រភេទនារីវិញកីឡាការនី Johanna Konta នឹងជួបជាមួយកីឡាការិនីសញ្ជាតិបារាំង Caroline Garcia ។កីឡាការិនី Konta អាយុ 27 ឆ្នាំបានស្ថិតក្នុងចំណាត់ថ្នាក់លេខ 46 បច្ចុប្បន្នបន្ទាប់ពីមួយឆ្នាំដែលនាងបានខិតខំព្យាយាមហ្វឹកហាត់យ៉ាងស្វិតស្វាញ។

ការប្រកួត US Open ដែលជាយុទ្ធនាការធំទីបួននិងចុងក្រោយនៃឆ្នាំនេះនឹងចាប់ផ្តើមនៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង