លោក លី សុវណ្ណរតនា៖ ធ្វើសន្និសីទកាសែតស្នើឱ្យក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ជាមុនសិន ចាំឈូសឆាយតាមក្រោយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ លោកលីសុវណ្ណរតនាប្រមូលផ្តុំគ្នាធ្វើសន្និសីទកាសែតសុំឱ្យក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋជាមុនសិនចាំឈូសឆាយជាក្រោយបន្ទាប់ពីអាជ្ញាធរនិងក្រុមហ៊ុន OCIC រុះរើរបងដែលលួចធ្វើហ៊ុំព័ទ្ធដីកាលពីព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ ។

ការប្រមូលផ្តុំគ្នាធ្វើសន្និសីទសារព័ត៌មាននេះបានរប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នៅភូមិដើមគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។ គោលបំណងនៃការធ្វើសន្និសីទកាសែតនោះគឺបងប្អូនប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយផលប៉ះពាល់ដែលពួកគាត់ទទួលយកបានជាមុនសិន ចាំក្រុមហ៊ុនឈូសឆាយជាក្រោយ ព្រោះដីទាំងនោះជាដីកម្មសិទ្ធិរបស់ខ្លួន។ អាជ្ញាធរខណ្ឌជ្រោយចង្វារបានឱ្យដឹងថា លោកលីសុវណ្ណរតនាធ្លាប់មានរឿងដីធ្លីជាមួយក្រុមហ៊ុននេះតាំងពី៥ឆ្នាំមុនម្លេះហើយក៏ធ្លាប់ជាប់គុកជាប់ច្រវ៉ាក់ផងដែរពេលចេញពីគុកវិញមិនរាងចាលក៏លួចសាងសង់របងនេះទៀតបើទោះអាជ្ញាធរជូនដំណឹងច្រើនដងហើយក៏នៅតែមិនស្តាប់ ។

មន្ត្រីសាលាខណ្ឌជ្រោយចង្វារបានឲ្យដឹងទៀតថាការឈូសឆាយដីនោះមិនមែនជាដីរបស់ប្រជាពលរដ្ឋរាប់សិបគ្រួសារដូចការលើកឡើងនោះទេគឺជាដីរបស់ឈ្មួញទិញទុកលក់យកចំណេញតែប៉ុណ្ណោះ បើទោះជាដឹងថា ដីតំបន់នេះ ត្រូវរាជរដ្ឋាភិបាលបង្កកមិនឲ្យទិញលក់ ចាប់តាំងពីឆ្នាំ១៩៩៤មកក៏ដោយ។ មន្ត្រីសាលាខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថានេះមិនមែនជាលើកទី១ទេដែលឈ្មោះលីសុវណ្ណរតនាសាងសង់របងពទ្័ធដីលើគំរោងស្ថាបនាផ្លូវនេះ។ មន្ត្រីសាលាខណ្ឌជ្រោយចង្វារដដែលបានឲ្យដឹងបន្ថែមថាលោកលីសុវណ្ណរតនាតែងតែដើរទិញដីនៅតំបន់នោះបង្កកទុកលក់បានបង្កការងាររាំស្ទះដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធហើយដីមួយចំនួនដែលគាត់បានទិញគាត់បានជួលឲ្យប្រជាពលរដ្ឋធ្វើការតវ៉ា ឬទាមទារ ដើម្បីទទួលបានសំណងច្រើនពីអាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍។

តំណាងក្រុមហ៊ុនបានឲ្យដឹងថាកន្លងមកអាជ្ញាធរ និងក្រុមហ៊ុន បានអញ្ជើញ លោកលីសុវណ្ណរតនាឲ្យមកដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែគាត់មិនចូលដោះស្រាយហើយនៅតែបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ដោយសាងសង់របងបេតុងរឹងមាំចំគំរោងផ្លូវនោះទៀត ។

គួររំលឹកថាកន្លងមកក៏ដូចជាបច្ចុប្បន្នអាជ្ញាធររាជធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានផលប៉ះពាល់សូមកុំបារម្ភ ព្រោះអាជ្ញាធរនៅតែបន្ត ដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុតដោយគិតគូរពីផលប្រយោជន៍របស់បងប្អូនជាធំ។ ដើម្បីជៀសវាងការលិចលង់ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋសាលារាជធានីភ្នំពេញកំពុងតែបន្លឿនឲ្យបានរួចរាល់ក្នុងរដូវវស្សានេះប៉ុន្តែនៅតែមានការរារាំងពីឈ្មួញដែលមានដីធំៗនៅតំបន់នោះ។

អាជ្ញាធរខណ្ឌជ្រោយចង្វារបានបញ្ជាក់ទៀតថាផ្លូវមួយខ្សែថ្មីជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនដែលរស់នៅជាប់តំបន់អភិវឌ្ឍន៍នេះដើម្បីសម្រួលដល់ធ្វើដំណើរផងនិងដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកការពារការលិចលង់ពេលមានភ្លៀងធ្លាក់។

សូមជម្រាបថាបន្ទាប់ពីទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងរណបជ្រោយចង្វារពីសាលារាជធានីភ្នំពេញនៅឆ្នាំ២០១១រួចមកគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើបមួយនេះកំពុងដំណើរការទៅមុខយ៉ាងរលូនជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋបញ្ចប់ស្ទើរទាំងស្រុង។

បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដែលបង្ហាញពីភាពខុសប្លែក និងអភិវឌ្ឍន៍នៅតំបន់ដ៏មានសក្តានុពលមួយនេះជាមួយការដោះស្រាយជាមួយប្រជាពលរដ្ឋដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ។

គួបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៧នៅចំណុចភូមិដើមគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារអាជ្ញាធរខណ្ឌជ្រោយចង្វារដឹកនាំដោយលោកហ៊ុយសារុនសហការជាមួយក្រុមហ៊ុនOCICបានចុះវាយរបងថ្មដែលសង់រំលោភលើគំរោងផ្លូវក្នុងតំបន់អភិវឌ្ឍជ្រោយចង្វារហើយការធ្វើការឈូសឆាយរុះរើនោះក៏បានសាងសង់ផ្លូវធ្វើប្រព័ន្ធលូ និងធ្វើសួនច្បារស្របផ្លូវទន្លេសាបក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារតែម្តង។ ជាមួយគ្នានោះក៏មានការតវ៉ាពីប្រជាពលរដ្ឋមួយចំនួន និងក្រុមកូនចៅរបស់ លោកលីសុវណ្ណរតនាដែលជាឈ្មួញទិញដីបង្កកទុកលក់ហើយធ្វើរបងហ៊ុំពន្ធ័ដីនោះផងដែរ ។ ដីដែលសាងសង់របងនោះមានបណ្តោយ៤០ម៉ែត្រកំពស់២ម៉ែត្រជារបស់ ឈ្មោះលីសុវណ្ណរតនាដែលសង់ចំគំរោងផ្លូវរបស់ក្រុមហ៊ុនហើយអះអាងថាអាជ្ញាធរមិនបានជូនដំណឹងតែតាមការពិតអាជ្ញាធរជូនដំណឹង២ដងមកហើយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង