លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ចុះសម្របសម្រួលទំនាស់ដីធ្លី ខណៈម្ចាស់បំណុលចុះអនុវត្តន៍រឹបអូស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ លោកតាទឹម ញិល និងកូនចៅជាម្ចាស់ដីនិងផ្ទះស្របច្បាប់ ដែលរស់នៅភូមិក្តីចាស់សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ បានកាន់បដារពាក្យស្លោក និងរូបថតសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដើម្បីសុំអន្តរាគមន៍ពីសម្តេចតេជោហ៊ុនសែន ក៏ដូចជាក្រសួងដែនដីនិងមន្ត្រីពាក់ពន្ធ័ឱ្យជួយរកយុត្តិធម៌ខណៈម្ចាស់បំណុលឈ្មោះជួងសុផលចុះរឹបអូសផ្ទះសម្បែង។

តាមអំណាចដីកាបង្គាប់ឱ្យប្រគល់អចលនវត្ថុលេខ ៥០៥ដ.ព.ស ចុះថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦របស់តុលាការរាជធានីភ្នំពេញ ដែលពួកគាត់អះអាងថាមិនបានជំពាក់បំណុលឬលក់ផ្ទះឱ្យទៅលោកស្រីជួងសុផលដូចការចោទប្រកាន់នោះទេ ប៉ុន្តែជាម្តាយមីងនិងត្រូវជាប្អូនរបស់លោកតាទឹមញិលជាអ្នកបន្លំឯកសារខ្ចីលុយដែលពួកគាត់មិនដឹង។

ការចុះអនុវត្តន៍នេះមិនបានសម្រេចទេដោយលោកឃ្លាំង ហួត ជំនួយការសម្តេច តេជោ និងជាអភិបាលខណ្ឌជ្រោយចង្វារ និងមន្ត្រីមួយចំនួនបានចុះមកសម្របសម្រួលភាគីទាំងសងខាងអោយធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការ ក៏មានការអបអរសាទរពីម្ចាស់ដីដែលជាជនរងគ្រោះផងដែរ។ការចុះអនុវត្តន៍ដីកានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ការចុះអនុវត្តដីការនេះត្រូវខកខានទៅវិញដោយសារលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារចុះអោយផ្អាកដើម្បីធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាក្រោយ ដោយលោកអភិបាលនឹងចាត់មន្ត្រីអោយចូលរួមធ្វើការនេះជូនជនរងគ្រោះ ដោយលោកសន្យាថានឹងជួយរកយុត្តិធម៌ជូនពួកគាត់។

លោក ស្រីទឹម សុភាព ត្រូវជាកូនលោកតាទឹម ញិល បានរៀបរាប់ឱ្យដឹងថា ដោយសារឪពុកគាត់ចាស់ជរាមានអាយុ៨១ឆ្នាំទៅហើយ មិនតែប៉ុណ្ណោះឪពុកគាត់មានជំងឺប្រចាំកាយនិងមានការភ្លេចភ្លាំងឬវង្វេងជារៀងរាល់ថ្ងៃ ដោយសារតែជរាពាធបែបនេះ ម្តាយមីងឈ្មោះទឹមសំអូន មានអាយុ៦០ឆ្នាំបានលួងលោកឪពុកគាត់ឱ្យផ្តិតមេដៃ ផ្ទេសិទិ្ធដើម្បីយកប្លង់ដីទៅបញ្ចាំគេយកលុយបីពាន់ដូល្លារមកព្យាបាលជំងឺផងនិងរកសុីផង ។ ប៉ុន្តែគាត់មិនដឹងថាម្តាយមីងយកលុយបានប៉ុន្មាន ហើយយកធ្វើអីខ្លះ ឬយកពីអ្នកណានោះទេ ព្រោះបន្ទាប់ពីយកលុយបានហើយម្តាយមីងគាត់បានរត់បាត់រហូតមកដល់សព្វថ្ងៃ ។ប្រភពនេះបន្តថា ស្រាប់តែនៅអំឡុងឆ្នាំ២០១២ ក៏មានឈ្មោះជួងសុផល ដែលអះអាងថា ម្តាយមីងគាត់យកលុយខ្លួនចំនួន៣មុឺនដូល្លារ ហើយបានឃុបឃិតគ្នាធ្វើលិខិតផ្ទេសិទ្ធិលក់ទិញទៅឱ្យលោកស្រីជួងសុផលទៀតផង ។មិនតែប៉ុណ្ណោះដីតែមួយផ្លង់នេះត្រូវម្តាយមីងគាត់យកទៅបញ្ចាំគេ២នាក់ទៀតដែលមានលុយសរុប៣មឺុនដូល្លារ ដោយម្ចាស់បំណុលទាំង២នាក់នោះក៏មកទារលុយគាត់ដែរ ។ពេលលោកស្រីជួងសុផលមកទារលុយដំបូងទាំងការទាំងដើមចំនួន៣៥៥៥០ដូល្លារ តែគាត់បានបដិសេធមិនទទួលស្គាល់ព្រោះទាំងកូនចៅនិងឪពុកគាត់មិនបានយកលុយនោះមួយរៀលមកចាយទេ ប៉ុន្តែក្រោយមក ក៏បានប្តឹងផ្តល់គ្នាទៅតុលាការ ទាមទារសំណង៦មុឺនដូល្លារ តែគាត់សុំសងដើមនិងការគិតតាមធនាគារ តែលោកស្រី ជួង សុផលមិនព្រមក៏នៅតែទាមទាររឹបអូសយកដីនិងផ្ទះទំហ៊ំ៧៥០ម៉ែត្រការ៉េ ។ពួកគាត់និយាយថា ជំពាក់លុយគាត់សុំសងលុយហើយមិនទទួលយក ទាំងលុយនោះមិនមែនពួកគាត់អ្នកខ្ចីឬអ្នកលក់ផងទេ ហេតុអីលោកស្រីជួងសុផលនៅតែចង់បានដីគាត់ទៀត តើគាត់និងក្រុមគ្រួសារបានអីរស់នៅ ។ពាក់ពន្ធ័នឹងបញ្ហាខាងលើនេះរាជរដ្ឋាភិបាល ក៏ធ្លាប់បានព្រមានដល់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងកម្ចីឯកជននានា ដែលរកសុីចងការដោយយកការប្រាក់ថ្លៃៗហើយសម្អាងរឹបអូសយកផ្ទះសម្បែងដីធ្លីពីប្រជាពលរដ្ឋឆៅៗ ។ ប្រការនេះប្រមុខរដ្ឋាភិបាលក៏មិនអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរឹបអូសផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ដោយសារខ្លាចប្រជាពលរដ្ឋយល់ច្រឡំថាប្រាក់កម្ចីទាំងអស់ជារបស់រដ្ឋ រហូតរាជរដ្ឋាភិបាលបានប្រកាសតាមប្រពន្ធ័ផ្សព្វផ្សាយនិងសម្លេងទូរសព្ទ័ខលចូលឮតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជនមិនមែនជារបស់រដ្ឋនោះទេ ។ ប៉ុន្តែមហាជនឆ្ងល់ថាហេតុអីតុលាករនៅតែមិនសើុបឱ្យសុីជម្រៅទើបកាត់ក្តី ហើយនៅតែបន្តអនុវត្តទាំងអយុត្តិធម៌បែបនេះ ។

ម្ចាស់ដីបានបន្ថែមថា ពួកគាត់បានសុំសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាមួយម្ចាស់បំណុលដែរ តែម្ចាស់បំណុលមិនព្រម ដោយទាមទារ៣០ម៉ឺនដុល្លារ បើគ្មានមិនបាច់មកជួបនិយាយគ្នាទេ ទុកអោយតុលាការវិនិច្ឆ័យទៅ។

លោកតាទឹម ញិល និងកូនចៅបានសំណូមពរទៅថ្នាក់លើក៏ដូចជាក្រសួងមន្ទីរពាក់ពន្ធ័មេត្តាជួយរកយុត្តិធម៌ឱ្យគាត់ផង ព្រោះមានតែថ្នាក់លើទេដែលអាចជួយគាត់បាន៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង