កាច់សោកម៉ូតូបានសម្រេច តែរត់មិនរួចត្រូវសមត្ថកិច្ច…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវ កម្លាំងល្បាតនគរបាលប៉ុស្តិ៍បឹងទំពុនចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ នៅមុខផ្ទះលេខ ៥២៧A ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក តេង ស៊ីណូ អធិការខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចាន់ សុខ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ និងមានកាន់កាំភ្លើង ដោយធ្វើសកម្មភាពកាច់ក ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៍ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FW- 8664 របស់ជនរងគ្រោះឈ្មោះ តឹក វ៉ាន់ណា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបឹងតាម៉ាត ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៧ ជាមធ្យោបាយជិះមកធ្វើសកម្មភាពរត់គេចខ្លួនបាត់ ។

ក្នុងនោះកម្លាំងបានចាប់យកវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៍ខ្មៅ សេរី២០១៦ លេខតួ ម៉ាស៊ីន 9594459 ពាក់ស្លាកលេខភ្នំពេញ 1FW- 8664 (របស់ជនរងគ្រោះឈ្មោះ តឹក វ៉ាន់ណា ) និង អាវុធខ្លី០១ដើមម៉ាកកា៥៩ រលប់លេខ  បង់០១ គ្រាប់ចំនួន ០៥ គ្រាប់  ប្រដាប់កាច់សោរាងអក្សរតេ (T) ចំនួន ០១ និង ទូរស័ព្ទដៃចាស់០១គ្រឿង(ជារបស់ជនសង្ស័យឈ្មោះ ចាន់ សុខ )។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ សុខ ឃាត់ខ្លួននៅអធិការ ដ្ឋានដើម្បីកសាងសំណុំរឿង ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង