កម្មកររោងចក្រ ញូអូរៀន ជាង៨០នាក់ ដួលសន្លប់ដោយមិនដឹងមូលហេតុ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរ ផ្អើលឆោឡោទៀតហើយបន្ទាប់ពីមានកម្មករ កម្មការនីរោងចក្រ ញូអូរៀន អាគារលេខ១៥ ១៦ ១៧ ក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់៨៦នាក់ ក្នុងនោះមានប្រុស១នាក់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងហេតុផលចំនួនពីរលើកផ្សេងៗគ្នា ។

តាមអាជ្ញាធរបានឲ្យដឹងថារោងចក្រ កាត់ដេរសម្លៀកបំពាក់ យុីហោ ញូអូរៀន ស្ថិតនៅអាគារលេខ១៥ ១៦ ១៧ មានកម្មករផ្អើលតាំងពីពេលព្រឹកថ្ងៃទី០៧មកម្លេះ បណ្តាលឲ្យកម្មករដួលសន្លប់ម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ លុះរហូតមកដល់រសៀលថ្ងៃដដែល ស្រាប់តែកម្មករ ផ្អើលឆោឡោសារជាថ្មី រហូតដល់ដួលសន្លប់ចំនួន៨៦នាក់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ចំនួន៣ផ្សេងៗគ្នា ក្បែរកន្លែងកើតហេតុ ចំពោះមូលហេតុផ្តើមដោយសារអ្វីឲ្យច្បាស់លាស់នោះ មិនទាន់ដឹងនៅឡើយ រងចាំផ្នែកជំនាញចុះពិនិត្យផ្ទាល់ ។

ហេតុការណ៍ខាងលើ មានហេតុផលពីរ លើកឡើងផ្សេងគ្នា ពីដើមចមបណ្តាលឲ្យកម្មករភ័យស្លន់រហូតដល់សន្លប់ បើតាមមេការរោងចក្រ បានឲ្យដឹងថា ក្នុងរោងចក្រ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា កម្មករផ្អើល ភ័យថាមានខ្មោចចូល ហើយមានកម្មករម្នាក់ដួលសន្លប់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ លុះរហូតមកដល់រសៀលថ្ងៃដដែល ដោយសារអារម្មណ៍កម្មករនៅតែភិតភ័យ ទើបនៅវេលាម៉ោងខាងលើ កម្មករដួលសន្លប់ ជាបន្តបន្ទាប់បែបនេះ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កម្មករសេសសល់ ត្រូវបានអនុញាតិឲ្យសម្រាកជាបណ្តោះអាសន្ន ។ តែបើតាមសម្តីកម្មករវិញ បានឲ្យដឹងថា រោងចក្រ កាត់ដេរយុីហោ ញ៉ូអូរៀន តាមពិតកម្មករ ផ្អើលភ័យស្លន់តគ្នា តាំងពីថ្ងៃសៅរ៍ ទី០៥ ខែសីហា មកម្លេះបន្ទាប់ពីមានធំក្លិនក្រណាត់ ទើបយកចូលថ្មី សម្រាប់កាត់ដេរ តែមិនជាធ្ងន់ធ្ងរទេ កម្មករសម្រាកមួយថ្ងៃ នាថ្ងៃអាទិត្យ លុះមកដល់ថ្ងៃច័ន្ទ ទី០៧ ខែសីហា ពេលព្រឹកកម្មករផ្អើលម្តងរួចហើយ ក្រោយពីមានម្នាក់ដួលសន្លប់ រហូតមកដល់ថ្ងៃរសៀល ទើបផ្អើលសារជាថ្មី ភ័យស្លន់ស្លោ រហូតដល់ជាង៨០នាក់ ។កម្មកររោងចក្រក្រោយពីរងគ្រោះភ័យស្លន់ដួលសន្លប់ ត្រូវបាន កម្មករ សាច់ញាតិ ក្រុមហ៊ុនរោងចក្រ ប្រើប្រាស់គ្រប់មធ្យោបាយដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះ ចំនួនគ្លីនិក៣កន្លែងផ្សេងគ្នា ។

ទោះជាការលើកឡើង របស់កម្មករខាងក្តី ភាគីតំណាងរោងចក្រក្តី អ្វីជាដើមចមផ្តើមឲ្យកម្មករដួលសន្លប់ មូលហេតុអ្វីឲ្យច្បាស់លាស់នោះ មិនទាន់មានការអះអាងណាមួយ បង្ហាញ ហេតុផលឲ្យច្បាស់លាស់នៅឡើយទេ ចំពោះសមត្ថកិច្ចក៏មិនទាន់ហ៊ានសន្និដ្ឋាននៅឡើយ គ្រាន់តែដឹងថា កម្មករផ្អើលភ័យតគ្នា ដួលសន្លប់ចំនួន៨៦នាក់ មូលហេតុជាក់លាក់រងចាំសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវពិនិត្យ ជាមុនសិន ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង