នាំមកជូនដោយ៖

អ្នកភូមិជាង២,០០០នាក់ បរិភោគមី១ខ្ទះធំ ដើម្បីអបអរពិធីបុណ្យប្រចាំឆ្នាំ


ទំហំអក្សរ៖ S M L

ចិន៖ អ្នកភូមិជាង ២,០០០នាក់ បានប្រារព្ធពិធីប្រចាំឆ្នាំ ដែលហៅថា “Longtaitou Festival” ដោយធ្វើការចំអិនមីមួយខ្ទះធំបរិភោគ ដែលមានមនុស្សម្នា ចូលរួមជាច្រើនកុះករ ស្ថិតនៅឯវិហារចិន Bailong ស្រុក Anyang ខេត្ត Henan ប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងដែរថា ការប្រារព្ធពិធីបុណ្យ កសិកម្មប្រពៃណី ឬ “Longtaitou Festival” នេះបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទីពីរ នៃខែទីពីរប្រតិទិនចន្ទគតិរបស់ចិន ដែលចាប់ផ្តើមនៅនិទាឃរដូវ និងរដូវធ្វើស្រែចំការ។

យ៉ាងណាមិញ ការប្រារព្ធពិធីនេះ គេជឿថាអាចផុតពីគ្រោះអកុសល និងជៀសផុសពីជំងឺផ្សេងៗផងដែរ។ នៅថ្ងៃពិសេសនេះដែរ ក្រៅពីការទទួលទានមី ក៏មានប្រជាជនចិនជាច្រើននាក់ទៀត បានមកបរិភោគនំ Pancake និងមានការដុតគោមរូបនាគ ដើម្បីបួងសួងសុំសេចក្តីសុខ និងថែមទាំងមានកម្មវិធីកាត់សក់កុមារតូចៗ តាមប្រពៃណីផងដែរ៕

ប្រភព៖ Shanghiist

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង