ទៀតហេីយ! លោក Ed Sheeran ត្រូវបានគេប្ដឹងទាមទារប្រាក់…..ពីរឿងលួចចំលងបទចម្រៀង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារា​ចម្រៀង Ed Sheeran ត្រូវបានទទួលរងការប្តឹងពីក្រុមគ្រួសារ របស់លោក Ed Townsend ម្ដងរួចមកហេីយ​អំពីរឿងលួចចម្លងសាច់ភ្លេងបទ “Let’s Get It On” របស់លោក Marvin Gaye មកធ្វេីជាបទ “Thinking Out Loud” របស់លោកវិញ។

ដោយឡែកឥឡូវ​នេះ សារព័ត៌មាន TMZ បាន​អះអាង​ថា លោក Ed Sheeran ត្រូវ​បាន​គេ​ប្ដឹង​ទារ​សំណង​ចំនួន ១០០ លាន​ដុល្លារ​នៅក្នុង​ករណី​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​​របស់​ភាគី​មួយ​ផ្សេង​ទៀត។

បេីយោងតាមការផ្សាយរបស់ក្រុមហ៊ុន Structured Asset Sales ដែលបានទិញសិទ្ធិពីអ្នកនិពន្ធមួយភាគបីបន្ទាប់ពីការស្លាប់របស់ Ed Townsend ក្នុងឆ្នាំ 2003 បានដាក់ពាក្យបណ្តឹងទៅលេីលោក Ed Sheeran ថាបទ “Thinking Out Loud” គឺជាបទចម្លងពី “Let’s Get It On” ។

បេីតាមក្រុមហ៊ុនសារពត៏មាននេះបានបញ្ជាក់ថា ម្ចាស់បទ ” Thinking Out Loud ” រូបនេះបាននិពន្ធសាច់ភ្លេង​ នឹង ទំនុកច្រៀង​ដូចគ្នានឹងបទ “Let’s Get It On ” របស់លោក Marvin Gaye ។

ហេីយនៅជុំវិញករណីការប្ដឹងនេះ ខាងក្រុមហ៊ុនសារពត៏មាន Mail Online កំពុងតែទាក់ទងទៅខាងតំណាងរបស់លោកដេីម្បីធ្វេីការដោះស្រាយ។

ហេីយមួយវិញទៀតបទចម្រៀង ” Thingking Of Loud ” នេះគឺជាបទចម្រៀងដែលកំពុងពេញនិយមនៅលេី  Youtube  ដែលមាននាក់ចូលមេីលដល់ទៅ ២ប៊ីលាន​​​នាក់ ហេីយក៏ជាបទចម្រៀងដំបូងគេដែរ ដែលមានអ្នកចូលស្ដាប់ជាង ៥០០​ លាននាក៉នៅលេីកម្មវិធី Spotify ៕

សូមទស្សនាបទចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖

 

ប្រភព៖ Dailymail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង