ម៉ូលីកា បង្អួតទាំងសម្រស់សិចស៊ីខ្លាំងឡើងអមជាមួយរថយន្តទំនើប Rang Rover ជិត២០ម៉ឺនដុល្លារ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

លើបណ្តាញសង្គមហ្វេសប៊ុក អ្នកគាំទ្រនាងនាំគ្នាសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ចំពោះអតីតតារាចម្រៀង ម៉ូលីកា កាលពីប៉ុន្មានខែមុនបង្ហាញពីរថយន្តថ្មី Lexus RX450h តម្លៃជាង ១០ម៉ឺនដុល្លារ ហើយឥឡូវដូរយករថយន្តថ្មី Rang Rover 2020 តម្លៃជិត២០ម៉ឺនដុល្លារជិះយ៉ាងហ៊ឺរហារ។

សូមបញ្ជាក់ថា អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock កញ្ញា ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈ ដោយងាកទៅចាប់យកជំនួញរកស៊ីវិញ លក់ផលិតថែរក្សាសម្រស់តាមអនឡាយវិញ ឃើញថា ទទួលបានគាំទ្រ និង ជោគជ័យយ៉ាង ខ្លាំង។ ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនរឹតតែចាប់អារម្មណ៍នោះ គឺ កញ្ញា ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Rang Rover 2020 ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក និង មិត្តសិល្បៈរបស់នាងនាំគ្នាលាន់សរសើរនិងអបអរនូវភាពជោគជ័យរបស់នាង។

 

សូមបញ្ជាក់ថា តារាចម្រៀងកញ្ញា ម៉ូលីកា ជាអតីតតារាចម្រៀងផលិតកម្ម Rock ហើយបានចាប់ផ្តើមមុខរបបលក់អនឡាយ គ្រឿងថែរក្សាសម្រស់នារី និង បើកហាងជារបស់ខ្លួនកាលចុងឆ្នាំ២០១៨ ដោយនាងបានចំណាយដើមទុនខ្ទង់១០ម៉ឺនដុល្លារ។ សព្វថ្ងៃនេះ នាងតែងតែឧស្សាហ៍ឡាយលើហ្វេសប៊ុក ឬ បង្ហោះវិឌីអូនាងថតលក់ផលិតផលជាមួយការបង្អួតសម្រស់និងជាពិសេសបង្អួតដើមទ្រូងធំរបស់នាង។តារាស្រីសិចស៊ីរូបនេះក៏បានប្រកាសផងដែរថា នាងនឹងខំប្រឹងសន្សំប្រាក់ទិញផ្ទះ១ល្វែង នៅឆ្នាំ២០២០ នាពេលខាងមុខនេះ ហើយនាងនឹងគិតគូរឿងរៀបការជាមួយគូស្នេហ៍របស់នាងផងដែរគឺលោក ឆានុន ៕

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង