Miss Global Cambodia 2017 រីករាយជាខ្លាំងដែលមានអ្នកគាំទ្រធ្វើរឿងរំភើបសម្រាប់..!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មុនត្រឡប់ទៅអាមេរិកនាថ្ងៃទី១៥ ខែឧសភា ខាងមុខនេះវិញ កញ្ញា យស ​ប៉ូលីណា ដែលជាកញ្ញាឯកតំណាងកម្ពុជា Miss Global Cambodia ប្រចាំឆ្នាំ២០១៧ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលមានអ្នកគាំទ្រធ្វើរឿងរំភើបសម្រាប់នាង។

នាងបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកដើម្បីធ្វើទស្សនកិច្ច និងដំណើរកម្សាន្តនៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេលជិត៣សប្តាហ៍មកហើយ ហើយនាងមុនពេលចាកចេញទៅពីកម្ពុជា នាងបានចំណាយពេលវេលាជួបជុំអ្នកគាំទ្រដោយផ្ទាល់ផងដែរ។

កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៨ នេះនៅបន្ទាប់VIP នៃរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអនក្រោមវត្តមានកញ្ញាឯក Miss Global Cambodia ប្រចាំឆ្នាំ២០១៧កញ្ញា យ៉ក់ ផលលីណា តំណាងរោងភាពយន្តនិងអ្នកគាំទ្រជាច្រើនចូលរួម។ អ្នកគាំទ្រកញ្ញាឯករូបនេះបានធ្វើការថតរូប ជជែកថ្លែងក្តីនឹករលឹក និងទស្សន៍ទាយអំពីចំណង់ចំណូលចិត្តនិងរឿងរ៉ាវក្នុងជីវិតរបស់កញ្ញាឯកកូនខ្មែរអារមេរិកកាំងរូបនេះ ។

អ្វីដែលកាន់តែធ្វើឲ្យកញ្ញាឯកវ័យ២៥ឆ្នាំរូបនេះមានការភ្ញាក់ផ្អើលគឺអ្នកគាំទ្រនាងបានរៀបចំពិធីខួបកំណើតឲ្យនាងដើម្បីជាការលើកទឹកចិត្ត និងបង្កើតបរិយាកាសសប្បាយរីករាយអមដោយការដក់ជាប់នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន។

កញ្ញា យស ​ប៉ូលីណា បានបញ្ជាក់ថាអំឡុងមកទស្សនកិច្ចនៅកម្ពុជាជាថ្មីនេះ នាងបានប្រើ ពេល ៣សប្តាហ៍ចូលរួមក្នុងកម្មវិធីនានាជាច្រើន។ នាងពិតជាមានកិត្តិយសគ្រាដែលប្រជាជនកម្ពុជាស្វាគមន៍នាងដោយស្នាមញញឹម។ នាងថានាងបាន ចុះទៅកាន់ខេត្តក្រុងនានាដើម្បីស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរឲ្យបានកាន់តែច្រើន។ អ្វីដែលកាន់តែរំភើបចិត្តគឺក្រោយបានជួបជាមួយអ្នកគាំទ្រនាងជាច្រើនបូករួមទាំងការរៀបចំពិធីខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើល។

កញ្ញា យស ​ប៉ូលីណាបានប្រាប់ថា នាងនឹងវិលទៅកាន់ទឹកដីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី១៥ខែឧសភានេះ ប៉ុន្តែអារម្មណ៍នាងនឹងនៅតែដល់ជាប់នូវស្នាមញញឹម និងការផ្តល់ភាពកក់ក្តៅសម្រាប់នាងមកទស្សនកិច្ចលើកនេះ។ នាងបញ្ជាក់ដែរថានឹងវិលមកកាន់ទឹកដីនៃប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខព្រោះតែនាងមានកិច្ចការងារមួយចំនួនដែលត្រូវបំពេញ។ ក្រៅពីការជួបជុំសំណះសំណាលនាងក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកគាំទ្រតាមរយៈការទសទាយចំណង់ចំណូលចិត្តនាងដើម្បីទទួលរង្វាន់សំបុត្រកុនដែលផ្តល់ដោយរោងភាពយន្ត Major Cineplex៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង