Miss Global Cambodia 2017 អគុណអ្ន​កផាត់មុខជាង៣០នាក់ស៊ូទ្រាំជាមួយបេក្ខនារី៦០ប្រទេស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កញ្ញា យស ​ប៉ូលីណា ដែលជាកញ្ញាឯកតំណាងកម្ពុជា Miss Global Cambodia ប្រចាំឆ្នាំ២០១៧ មុនពេលត្រឡប់ទៅអាមេរិកវិញបានរៀបចំពិធីជូនប័ត្រសរសើរដល់អ្នកផាត់មុខជាង៣០នាក់ និង អាហារល្ងាចលាគ្នា ខណៈអ្នកផាត់ទាំងនេះស៊ូទ្រាំការងារជាមួយបេក្ខនារីពី៦០ប្រទេស។

កញ្ញា យស ​ប៉ូលីណា បានថ្លែងក្នុងពិធីជួបជុំអ្នកផាត់មុខកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ឱ្យដឹងថា នាងសប្បាយចិត្តណាស់ដែលមានពិធីជួបជុំជាមួយអ្នកផាត់មុខខ្មែរយើង៣២នាក់ ហើយអ្វីដែលពិសេសនោះ នាងក៏សូមថ្លែងអំណរគុណដល់អ្នកផាត់មុខដែលបានរៀបចំតុបតែនាងឱ្យស្អាតសម្រាប់កម្មវិធីប្រឡង Miss Global 2017 ដែលកម្ពុជាធ្វើម្ចាស់នោះ។ នាងសូមសរសើរដល់ក្រុមការងារទាំងអស់ដែលបានខំប្រឹងប្រែង និង អត់ធ្មត់ចំពោះបញ្ហាតិចតួចនាពេលប្រឡងលើកនោះ ហើយសម្រេចការងារជូនបេក្ខនារីដែលបានចូលរួម Miss Global 2017 ទាំង៦០ប្រទេសមកពីជុំវិញពិភពលោក។

សូមបញ្ជាក់ថា កញ្ញា យស ​ប៉ូលីណា បានវិលទៅកាន់ទឹកដីសហរដ្ឋអាមេរិកវិញហើយកាលពីយប់ថ្ងៃទី១៥ខែឧសភាជាមួយគ្នាបន្ទាប់ពីចប់កម្មវិធីជួបជុំជាមួយអ្នកផាត់មុខជាង៣០នាក់​។  នាងបា​នបញ្ជាក់ដែរថានឹងវិលមកកាន់ទឹកដីនៃប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខព្រោះតែនាងមានកិច្ចការងារមួយចំនួនដែលត្រូវបំពេញ។

កញ្ញា យស ​ប៉ូលីណា នាពេលអំឡុងមកទស្សនកិច្ចនៅកម្ពុជាជាថ្មីនេះ នាងបានប្រើ ពេល ៣សប្តាហ៍ចូលរួមក្នុងកម្មវិធីនានាជាច្រើន។ នាងពិតជាមានកិត្តិយសគ្រាដែលប្រជាជនកម្ពុជាស្វាគមន៍នាងដោយស្នាមញញឹម។ នាងថានាងបាន ចុះទៅកាន់ខេត្តក្រុងនានាដើម្បីស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរឲ្យបានកាន់តែច្រើន។ អ្វីដែលកាន់តែរំភើបចិត្តគឺក្រោយបានជួបជាមួយអ្នកគាំទ្រនាងជាច្រើនបូករួមទាំងការរៀបចំពិធីខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើល៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង