មាស មុន្នីរាជ ត្រៀមបទពិសេសសម្រាប់ថ្ងៃប្រឡងផ្តាច់ព្រ័ត្រ “The Melody”​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បេក្ខជន​ម្នាក់ទៀតហើយ​ នោះគឺ​ បេក្ខជន​ មាស មុន្នីរាជ បានបង្ហើបឲ្យដឹងថា​ នៅថ្ងៃកម្មវិធីវគ្គផ្តាច់ព្រ័ត្រ​ នៅថ្ងៃសៅរិ៍​ខាងមុខនេះ​ លោកបានត្រៀមបទចម្រៀងមួយដែលបញ្ចូលសិល្បៈបុរាណ​ មកបង្ហាញនៅលើឆាកកម្មវិធី​ ដើម្បីប្រកួតប្រជែង​ ដណ្តើមពានកម្មវិធី​ “The Melody”​ ថ្ងៃផ្តាច់ព្រ័ត្រ។

លោក​ មាស​ មុនី្នរាជ​ មកពីក្រុម Country Style បានប្រាប់ឲ្យដឹងថា​ នៅថ្ងៃទី២២​ ខែកញ្ញា​ ខាងមុខនេះ​ កម្មវិធី​ ​ “The Melody”​ នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ​ ដោយតម្រូវឲបេក្ខជនទាំងអស់​ បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន​ ដូច្នេះហើយទើបលោកបានត្រៀមបទថ្មីមួយដែលរំលេចនូវការសម្តែងពិសេសៗ។

លោកបានបញ្ជាក់ថា​ នៅថ្ងៃប្រឡងផ្តាច់ព្រ័ត្រ​ លោកមានអារម្មណ៍ថារំភើបផង​ ភ័យផង​ និងតាំងចិត្តថានឹងប្រឹងអោយអស់លទ្ធភាព​ ដើម្បីទទួលបានជោគជ័យក្នុងកម្មវិធី។ ព្រោះថានៅសល់គ្នា៣នាក់​ ហើយក៏រង់ចាំមើលដូចគ្នាថាខ្ញុំឬបេក្ខជន២នាក់ទៀត​ ទទួលបានជោគជ័យកាន់ពានលេខ១​ សម្រាប់រដូវការទី១នេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង