វិធីសាស្រ្ត ដែលធ្វើឲ្យ អ្នកគេងលក់ ក្នុងរយៈពេល ៦០ វិនាទី (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មានរឿងមួយ ចំនួនតូច ប៉ុណ្ណោះដែល ធ្វើឲ្យមាន អារម្មណ៍តានតឹង ជាងនៅពេលដែល មិនអាច សម្ងំ គេងឲ្យលក់ នៅពេលយប់ ហើយធ្វើឲ្យ យើងបានត្រឹម តែគេងប្រែខ្លួនចុះ ឡើងមិនឈប់។ នៅពេលដែល អ្នកកាន់តែ មានអារម្មណ៍ថា តានតឹង នោះអ្នកនឹង កាន់តែពិបាក គេងលក់ ហើយបន្ទាប់ មកនឹងធ្វើ ឲ្យមានការប៉ះ ទង្គិចផ្លូវចិត្ត រហូតដល់ធ្វើ ឲ្យមានជម្ងឺ គេងមិនលក់ កាន់តែខ្លាំង។ ប៉ុន្តែមាន ចិត្តវិទូ មកពីសាកល វិទ្យាល័យ Harvard មួយរូប បានគិតថា គាត់អាចធ្វើ ឲ្យមនុស្ស គេងលក់បានត្រឹម រយៈពេលតែ ៦០ វិនាទីប៉ុណ្ណោះ ប្រសិនបើ ពួកគេធ្វើ ឲ្យបានត្រឹមត្រូវ តាមវិធីសាស្រ្តមួយ។ លោកវេជ្ជ បណ្ឌិត Dr. Andrew Weil បានណែនាំ នូវវិធី 4-7-8 ដែលស្តាប់មើល ទៅដូចជា ងាយស្រួល ណាស់គឺ៖

១. ដកដង្ហើម ចូលក្នុងរយៈ ពេល៤វិនាទី

២. ទប់ដង្ហើម ឲ្យបាន៧វិនាទី

៣. ដកដង្ហើមចេញ ឲ្យបាន៨វិនាទី

៤. ធ្វើដូចខាង លើឡើងវិញ រយៈពេល ៣ដង (ដែលចំណាយពេលអស់ ៥៧ វិនាទី)

៥. បន្ទាប់មកអ្នក នឹងមានអារម្មណ៍ ថាងងុយគេង ជាខ្លាំង។

មូលហេតុដែល ធ្វើឲ្យវិធីសាស្រ្ត នេះមាន ប្រសិទ្ធភាព៖

ការទប់ ដង្ហើមរយៈ ពេល៧វិនាទី គឺជាចំណុច សំខាន់ជាងគេ។ ការធ្វើតាម ការបំពេញអុកស៊ីសែន នៅក្នុងសួត របស់អ្នកក្រោយ ពីការដកដង្ហើម ឲ្យវែង បានធ្វើឲ្យ អុកស៊ីសែនរត់ ក្នុងខ្លួន ។ នៅពេលដែល អ្នកកំពុងផ្តោត អារម្មណ៍ ទៅលើការ ដកដង្ហើម វាធ្វើឲ្យរាងកាយ របស់អ្នក បានសម្រាក គឺមានន័យថា អ្នកធ្វើឲ្យភាព ធុញថប់ និងតានតឹងទាំងឡាយ ទទេស្អាតពី ក្នុងចិត្តរបស់អ្នក។ ស្រដៀងគ្នា នេះដែរ ការប្រើប្រាស់ វិធីសាស្រ្តដក ដង្ហើមយ៉ាងយក ចិត្តទុកដាក់ ក៏អាចជួយ ឲ្យអ្នកកម្ចាត់ ចោលនូវការ គិតទាំងឡាយណាដែលមិន អាចដកចេញ ពីក្នុងអារម្មណ៍ បានទៀតផង។

ទស្សនា វីដេអូ ដែលប្រាប់ពីរបៀបក្នុងការ ធ្វើឲ្យឆាប់គេង លក់ខាង ក្រោមនេះ៖

ប្រភព​៖​​ Youtube

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង