នាំមកជូនដោយ៖

វិធីសាស្ត្រ​អោយ​កុមារ​ញ៉ាំ​​បន្លែ


ទំហំអក្សរ៖ S M L

មាតាបិតា ចិញ្ចឹមបីបាច់ថែរក្សា​កូន​ប្រុស​ស្រី ចង់អោយ​បុត្រធីតា​មានសុខ​ភាព​ល្អ កម្លាំងមាំមួន និង​មានភាព​វ័យឆ្លាត ដោយគិត​ជា​ចំបង​លើ​អនាម័យ និង​របប​អាហារនៃ​ការ​បរិភោគ ពិសេស​នោះ គឺចង់អោយកូនៗញ៉ាំបន្លែច្រើន​សាច់ តែក្មេងខ្លះ មិនចង់ញ៉ាំបន្លែ​ទេ ដែល​ធ្វើអោយ​ឪពុកម្តាយ​ស្វែងរក​វិធី​ផ្សេងៗ​ជាច្រើន ដូច​ជា លួង ឬ​ស្ងោបន្លែ​ទាំង​នោះ​ជាដើម។

ប្រភព​ពី​គេហ​ទំព័រ​ក្នុង​ស្រុកមួយ​ឈ្មោះ​ថា dahlina បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​អោយ​កុមារ​ញ៉ាំ​បន្លែ ដែល​មាន​ដូច​ជា
១.ញ៉ាំជាមួយកុមារ៖ ​អ្នក​ប្រាកដជា​និយាយថា អី​ក៏​ងាយ​ម៉្លេះ! នេះ​ជា​វិធី​សាមញ្ញ​មួយ​​ដែល​​ពេល​​ខ្លះ​មាន​​ប្រសិទ្ធភាព​​ខ្ពស់។ កុមារ​​ភាគ​​ច្រើន​​មិន​​ចូល​​ចិត្ត​​ញ៉ាំ​​ទេ ប្រសិន​អ្នក​​អោយ​​គេ​​ញ៉ាំ​អាហារ​តែ​​ម្នាក់​​ឯង​ ​ឬ​ក៏​អាហារ​​របស់​​គេ​​ខុស​​ពី​​អាហារ​​របស់​​ឪពុក​ម្តាយ​​របស់​​គេ។ ​ប្រសិន​​បើអ្នក​​ចង់​​អោយ​​កុមារ​​ញ៉ាំ​​អាហារ​​ដែល​​មាន​​គុណ​ប្រយោជន៍​​សំរាប់​​សុខ​ភាព អ្នក​​ត្រូវ​តែ​​ញ៉ាំ​​ជា​មួយ​​​គេ​​ដែរ។
២.លាយ ឬបង្កប់​បន្លែ​ក្នុង​អាហារ៖ នេះ​​ជា​វិធី​មួយ​​ដែល​​អាច​​អោយ​​កុមារ​​ញ៉ាំ​​បន្លែ​ តែ​ប្រសិន​​បើ​អ្នក​​គ្មាន​​វិធី​​សាស្ត្រ​ល្អ​​ក្នុង​​ការ​​បង្កប់​​បន្លែ​​ទេ នោះ​​នឹង​​ធ្វើ​​អោយ​​កុមារ​​លែង​​ចង់​​ញ៉ាំ​​អាហារ​​នោះ​តែ​​ម្តង។ មាន​​មាតាបិតា​មួយ​ចំនួន​​ក៏​និយាយ​​ដែរ​​ថា វិធី​​នេះ​​ជា​​ការ​​ភូត​​កុហក​មួយ​​ដែល​​យើង​​មិន​​គួរ​​ធ្វើ​ឡើយ។
៣.វិធី​កិន​​អោយ​​ម៉ត់៖ នេះ​ជា​​វិធី​​ល្អ​មួយ​​ដែល​​អ្នក​​គួរ​​តែ​​អនុវត្ត​។ កុមារ​ខ្លះ​​ប្រសិន​​បើ​​ឃើញ​​បន្លែ​​ទាំង​​ដុំៗ​​គេ​​ប្រាកដ​​ជា​​មិន​​​ញ៉ាំ​​ទេ តែ​​បើ​​កិន​​វិញ​​រួច​​លាយ​​ជា​​មួយ​​សាច់​​គេ​​បែរ​ជា​​ចូល​​ចិត្ត​​ញ៉ាំ​​ទៅ​វិញ។

៤.ចិត​អោយ​​រលោង៖ បន្លែ​​ដែល​ចិត​​អោយ​​រលោង​ ឧទាហរណ៍​ដូចជា ​ការ៉ុត ជា​ធម្មតា​​យើង​​ការ​​ជា​​កង់ៗ​ តែ​​ប្រសិន​​ប្រអ្នក​​ចិត​ជា​​រាង​​ស៊្វែរ​​វិញ​​ អ្នក​​គិត​ទៅ​​មើល​​ថា​​កុមារ​​គេ​​ចាប់​​អារម្មណ៍​ ឬ​ទេ​កាល​​បើ​​ការ៉ុត​​មាន​​រាង​​ប្លែក​​ពី​​ធម្មតា​នោះ?
៥.ទុក​​អោយ​គេ​​ឃ្លាន​​ខ្លាំង៖ មិន​មែន​​បង្អត់​​កូន​​ទេ​ តែ​ប្រសិន​​បើកុមារ​​ញ៉ាំ​​បន្លែ​​នៅ​​ពេល​​ដែល​​គេ​ឃ្លាន​ប្រហែល​​ជា​​ឆ្ងាញ់​​ជាង​​នៅ​​ពេល​​ដែល​​គេ​​មិន​​សូវ​​ឃ្លាន។ ដែល​​នេះ​​អាច​​ធ្វើ​​អោយ​​កុមារ​ចូល​​ចិត្ត​​បន្លែ​​បន្តិច​ម្តងៗ។
៦.យក​បន្លែ​​ធ្វើជា​​អាហារ​​ញ៉ាំ​​លេង៖ ជា​ធម្មតា​​ធ្វើ​បែប​​នេះ​​ប្រហែល​​ជា​​កុមារ​​ចូល​​ចិត្ត​ជាង​នៅ​ពេល​ចូល​​តុបាយ។ ពេល​​កុមារ​​ក្រោក​​ពី​​គេង​​ថ្ងៃ គួរ​​តែ​​ចិត​​បន្លែ​​ខ្លះ​​ដាក់​​ក្នុង​​ចាន​ចង្កឹះ​​ពីរ បី​រួច​​ដាក់​នៅ​លើ​តុ ដូចជា ​ប៉េង​ប៉ោះ ការ៉ុត…ផ្លែ​ឈើ​​ជា​ដើម។ ពេល​ដែល​​គេ​លេង​បណ្តើរ ជា​ទូទៅ​​គឺ​កុមារ​​តែង​​តែ​​រត់​រក​​ចំណី​​ញ៉ាំ​​បណ្តើរ។ ទំរាំ​​ដល់​​ពេល​​បាយ​​ល្ងាច ក្នុងចាន​​នោះ ច្បាស់​ជា​អស់​​រលីង​​មិន​​ខាន។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង