Messi នៅតែបន្តភាពខ្លាំងរបស់ខ្លួនក្រោយជួយ Barcelona ទម្លាក់ Chelsea ពីពានរង្វាន់​ Champions League វគ្គ ១៦​ក្រុមចុងក្រោយកាលពីយប់មិញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រុមតោខៀវ Chelsea បានធ្លាក់ចេញពី Champions League ក្រោយប្រកួតចាញ់ក្រុម Barcelona នៅកីឡាដ្ឋាន Camp​​ Nou ។

៣​ គ្រាប់របស់ Barcelona កើតឡើងដោយសារកីឡាករឆ្នើម Lionel Messi ២គ្រាប់ នឹង ការបញ្ជូនបាល់អោយមិត្តរួមក្រុម ១ គ្រាប់។ ត្រឹម៣នាទីដំបូងក្នុងការប្រកួត Lionel Messi អាចរកគ្រាប់បាល់បំពោងសំណាញ់ទីក្រុម​ Chelsea បាន ដែលជាការស៊ុតចូលប្រឡោះជើង Courtois។ គ្រាប់បាល់ទី២ រកបានដោយកីឡាករOusmane Dembeleដែលជាគ្រាប់ដំបូងរបស់ខ្លួននៅ Champions League អោយ Barcelona តាំងពីការផ្ទេរមកពីក្រុម Borussia Dortmund​ កាលពីចុងឆ្នាំ ២០១៧។ការប្រកួតនៅតែបន្តខណះដែលកីឡាករ Lionel Messi បានបង្ហាញទំរង់លេងដ៏ល្អដោយអាចរកគ្រាប់បាល់ទី ៣ អោយBarcelonaនៅនាទី ៦៣ ដែលជាការស៊ុតចូលប្រឡោះជើង Courtois ជាលើកទី២។

ទំរង់លេងដ៏ល្អរបស់តារាឆ្នើម Lionel Messi បានធ្វើអោយគេក្លាយជា Man of the match នៃការប្រកួតនៅយប់មិញ។

៥ ក្រុមដែលមកពី leauge​ កំពូលអង់គ្លេសមានតែពីរក្រុមប៉ុន្នោះដែលអាចឡើងបន្តទៅវគ្គ ៨​ក្រុមចុងក្រោយនៃពានរង្វាន់មួយនេះ
ពោលគឺក្រុម Manchester City និងក្រុម Liverpool។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង