McGregor គេចផុតពីការជាប់ពន្ធនាគារបន្ទាប់ពីមានដំណោះស្រាយជាមួយព្រះរាជអាជ្ញា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករវាយក្នុងទ្រុង UFC លោក Conor McGregor បានសារភាពថាខ្លួនមានកំហុសដែលបង្ករភាពអសន្តិសុខជាសាធារណះ ហើយបានធ្វើកិច្ចព្រមព្រៀងមួយជាមួយព្រះរាជអាជ្ញាដើម្បីរួចខ្លួនពីការជាប់ពន្ធនាគារ។

McGregor បានប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាលើកច្រើនសាររួចមកហើយ ដែលកើតឡើងដោយសារការប៉ះទង្គិចគ្នាជាមួយកីឡាករដទៃទៀតទាំងពាក្យសម្តី នឹងកាយវិការមិនសមរម្ស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅខាងក្រៅសាលាក្ដីទីក្រុងញូវយ៉កបុរសវ័យ 30 ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់ចៅក្រមនិងព្រះរាជអាជ្ញាដែលបានអនុញ្ញាតឱ្យលោករួចខ្លួនពីការឃុំឃាំង ហើយអាចបន្តការងាររបស់គាត់បាន។

បើទោះជាយ៉ាងណាគាត់ត្រូវបានគេតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាថានឹងមិនប្រព្រឹត្តបទឧក្រិដ្ឋដដែលនេះទេ។

McGregor បានប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន 12 ករណីទាក់ទងនឹងឧបទ្ទវហេតុនៅមជ្ឈមណ្ឌល Barclays Brooklyn នៅថ្ងៃទី 5 ខែមេសា។

បទឧក្រិដ្ឋដែល McGregor ត្រូវបានចោទប្រកាន់នោះរួមមាន ការគំរាមកំហែង​ ការវាយប្រហារដែលបណ្តាលឱ្យមានការរងរបួស ការគំរាមកំហែងដែលមិនប្រុងប្រយ័ត្ន និងអំពើអសិលធម៍មួយចំនួនទៀត។ ទោសមួយនេះអាចធ្វើឲ្យលោកជាប់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង