Mbappe ស៊ុត​២​គ្រាប់ជួយ​បារាំង​ទម្លាក់​អាហ្សង់ទីន​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

វា​ជា​ការ​ប្រកួត​ដ៏អស្ចារ្យមួយសម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​ទូទាំង​ពិភព​លោក​រវាង​បារាំង​ និង​អាហ្សង់ទីន។ តារា​ឆ្នើម​វ័យ​ក្មេង​របស់​បារាំង​ Kylian Mbappe ជា​អ្នក​បង្កើត​ឱកាស​ស៊ុត​ពិន័យ​១១​ម៉ែត្រ​ បន្ទាប់​ពី​រូប​គេ​អូស​បាល់ចូល​ទៅ​ប្រអប់​គ្រោះ​ថ្នាក់​របស់អាហ្សង់ទីនដែល​ត្រូវ​បាន​ខ្សែ​ការពារ​​ទីនប៉ះ​ទង្គិច​ដួល​។ អ្នកស៊ុតបាល់​ ប៉េណាល់​ទីគឺកីឡាករ Griezmann ដែល​សម្រេច​បាននៅ​នាទី​១៣​ធ្វើឲ្យបារាំងនាំមុខមុន ១-០។

បន្ទាប់​ពី​ត្រូវ​គូ​ប្រកួតនាំ​មុខ អាហ្សង់ទីន​បាន​ព្យាយាម​វាយ​សម្រុក​ និង​បង្កើត​ឱកាស​ចូល​តំបន់​គ្រោះ​ថ្នាក់​របស់​បារាំង​ ប៉ុន្តែ​របាំង​ការពារ​បារាំង​រឹង​មាំ។ ការប្រកួតបានបន្តដល់នាទី៤១ទើបអាហ្សង់ទីនអាចរកបានគ្រាប់បាល់តាមស្មើរដោយកីឡាករ​ Angel Di Maria ជាការស៊ុត​ពី​ចម្ងាយ​យ៉ាង​ល្អ​។ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល១ទល់១ក្នុងវគ្គទី១។

​ការ​ប្រកួតឈានដល់​វគ្គ​ទី​២​ អាហ្សង់ទីន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ខ្លួន​សប្បាយ​រីក​រាយ បន្ទាប់​ពីរកបានគ្រាប់បាល់ទី២ដោយ​កីឡាករ​ Mercado តាម​រយៈ​ការ​ស៊ុត​របស់​ Lionel Messi នៅ​នាទី​ទី​៤៨ ។

ក្រោយ​ពេល​អាហ្សង់ទីន​នាំ​មុខ បារាំង​បានធ្វើការវាយលុកសារជាថ្មីរហូតអាចបង្កើតឪកាសជាច្រើនដង ជា​ពិសេស​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​។ នៅនាទី​៥៧ Bavard បាន​រក​គ្រាប់​បាល់​ជួយ​បារាំង​តាម​ស្មើ​ ២-២។ អ្វីដែលអស្ចារ្យគឺកីឡាករវ័យក្មេង Kylian Mbappe បានស៊ុត​បំប៉ោង​សំណាញ់​ទី​នាំ​មុខ ៣-២ នៅ​នាទី​ទី​៦៤ និង​នាទី​ទី​៦៨​​យុវជន​ឆ្នើម​រូប​នេះ​ស៊ុត​បាន​១​គ្រាប់​ទៀត​ដើម្បី​នាំ​មុខ ៤-២។ ថ្វីបើអាហ្សង់ទីនត្រូវបារាំងនាំមុខពីរគ្រាប់ក្តីប៉ុន្តែពួកគេនៅតែ​ព្យាយាម​វាយ​សម្រុក​តបទៅវិញរហូតរក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត​ដោយ​ខ្សែ​ប្រយុទ្ធ Sergio Aguero នៅ​នាទី​ទី ៩០+។

លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត ដែលធ្វើឲ្យបារាំងទម្លាក់អាហ្សង់ទីងត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង