រូបភាពជាច្រើន សំញ៉ែងពីរបៀបរស់នៅ ដ៏ទាន់សម័យ របស់កូនសេដ្ធី នៅប្រទេសរុស្ស៊ី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រុស្ស៊ី៖  រូបថតជាច្រើនដែល បានបង្ហោះចូលក្នុង បណ្តាញសង្គម Instagram បាននិងកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាទិដ្ឋភាពសំញ៉ែង របៀបរស់នៅបែបឡូយឆាយរបស់ក្រុមយុវវ័យជំទង់ៗ​ កូនអ្នកមាននៅក្នុងប្រទេសរុស្ស៊ី។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គណនីមិនបញ្ចេញឈ្មោះមួយ នៅក្នុងបណ្តាញសង្គម Instagram បានធ្វើការបង្ហោះ នូវរូបថតជាច្រើន របស់យុវវ័យដែលជាកូនអ្នកមានទ្រព្យស្តុកស្តម្ភ ក្នុងប្រទេសរុស្ស៊ី ក្នុងរបៀបជាការ រស់នៅលក្ខណៈបែបហ៊ឺហា និងទាន់សម័យតែម្តង ដែលត្រូវបានថតជាមួយនឹងវត្ថុថ្លៃៗ ដូចជារថយន្ត នាវាកំសាន្ត និងមនុស្សដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ ជាដើម។

គួរសបញ្ជាក់ផងដែរថា ម្ចាស់គណនី Instagram ខាងលើបានបញ្ជាក់ថា រូបភាពទាំងនោះ ជាការចងក្រងទុកជាឯកសារ ទាក់ទងទៅនឹងរបៀបរស់នៅរបស់យុវវ័យរុស្ស៊ី ដែលធំធាត់ឡើង ជាមួយនឹងទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានរបស់ល្អប្រណិតប្រើប្រាស់ប៉ុណ្ណោះ ដោយគ្មានបំណងអ្វីផ្សេងពីនោះឡើយ៕

តោះចង់ដឹងថាតើ ពួកគេទាំងនោះ សំញ៉ែងពីភាពឡូយឆាយ នៃការរស់នៅ អស្ចារ្យដល់កម្រិតណា សូមទស្សនារូបភាពខាងក្រាម ទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉េល

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង