ខ្សែការពារ Shaw របស់ក្រុម Manchester United ត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែការពារ Luke Shaw របស់ក្លឹប Manchester United ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម 23 ឆ្នាំដែលគ្រូបង្វឹក Gareth Southgate គិតថាកីឡាកររូបនេះអាចជាកម្លាំងសំខាន់សម្រាប់ការប្រកួតនៅខែកញ្ញាខាងមុខនេះ ដែលក្រុមរបស់លោកនឹងត្រូវប៉ះជាមួយអេស្ប៉ាញនិងស្វីស។

ប្រកួតចុងក្រោយរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះលេងឱ្យជម្រើសជាតិអង់គ្លេសកាលពីខែមីនាឆ្នាំ 2017 ក្នុងនាមជាកីឡាករបម្រុងនៅតង់ទី 2 ក្នុងជំនួបរវាងអង់គ្លេសនឹងអាល្លឺម៉ង់។

កីឡាករ Joe Gomez និង Adam Lallana របស់ក្រុមហង្សក្រហម Liverpool និង James Tarkowski របស់ក្រុម Burnley ក៏ត្រូវបានចូលរួមជាមួយក្រុមជម្រើសជាតិដែរក្រោយការប្រកួត World Cup លើកដំបូងរបស់់ខ្លួន។

គ្រូបង្វឹក Southgate បាននិយាយថា: “Luke តែងតែជាកីឡាករដែលយើងមានទំនុកចិត្ត”។

Shaw បានរងនូវការរិះគន់យ៉ាងខ្លាំងកាលពីរដូវកាល 2017-18 ដែលមានការរិះគន់ជាសាធារណៈពីសំណាក់អ្នកចាត់ការទូទៅរបស់ក្លិបលោក Jose Mourinho ដែលបានចោទសួរពីការហ្វឹកហាត់និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្លឹប៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង