បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករឺកម៉កដឹកបន្លែរពីក្រោយដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធម៌


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករឺម៉កដឹកបន្លែរមួយគ្រឿងពីក្រោយពេញទំហឹង ចំណែករឺម៉កដឹកបន្លែរបានបន្តដំណើរទៅមុខបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចចុងស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ សពជនរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF-1921ធ្វើដំណើរចុះពីលើស្ពានអាកាសទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុង ប្រយ័ត្នបានជ្រុលទៅបុករឺម៉កដឹកបន្លែរមួយគ្រឿងនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌។ ចំណែករឺម៉កដឹកបន្លែរបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នទុកប្រគល់ជូនចាស់ញាតិវិញ។ ដោយឡែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់ទៅទុកនៅវត្តទឹកថ្លាទុកប្រគល់ជូនទៅសាច់ញាតិយកទៅស្រុកកំណើធ្វើបុណ្យតាមប្រពៃណី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង