បុរសម្នាក់ ចាប់បានសត្វកណ្តុរមួយក្បាលធំជាង សត្វឆ្កែទៅទៀត!!!
ថ្ងៃសៅរ៍ 31 មិនា 2018 ប្រភេទអត្ថបទ៖ ប្លែកៗ
អង់គ្លេស៖ លោក Tony Smith វ័យ៤៦ឆ្នាំ ចាប់បានសត្វកណ្តុរ ១ក្បាល យ៉ាងធំ ជិតទីធ្លាកន្លែងសួនក្មេងលេង ក្នុងតំបន់ Hackney Downs នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
បុរសខាងលើ ដែលជាវិស្វករខាងប្រេងឥន្ធនៈ មួយរូប បានប្រាប់ដល់ប្រភពព័ត៌មានថា លោកបានចាប់អារម្មណ៍ ប្រទះឃើញសំណល់សាច់ស្អុយរលួយជិតកម្ពោធព្រៃ ជាទីដែលលោកឃើញសត្វកណ្តុរមួយក្បាល មានមាឌធំជាងសត្វឆ្កែចិញ្ចឹមរបស់លោកទៅទៀត។ លោក Tony និយាយថា៖ «នេះជាសត្វកណ្តុរដែលធំជាងគេបំផុត ដែលខ្ញុំធ្លាប់បានឃើញពេញ១ជីវិតរបស់ខ្ញុំនេះ»។
ក្រោយពេលចាប់វាបាន លោកបានថតរូបវាទុក ដើម្បីបង្ហាញ និងចែករំលែកឲ្យបានឃើញថា វាធំកម្រិតណា៕
ប្រភព៖ SkyNews
មតិលើបញ្តាញសង្គម Facebook