បុរសម្នាក់ដេកស្លាប់នៅក្នុងថ្លុកឈាម ក្រោយពីរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ខណៈកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកពីក្រោយពេញទំហឹងរួចរថយន្តបង្កបើករត់បាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូជាតិលេខ៦ ក្នុងសង្កាតព្រែកលាប ខណ្ឌជ្រោយចង្វារ។

សពជនរងគ្រោះមានឈ្មោះ អុល ចន្ថារ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការនៅក្រោយផ្សាព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានស្រុកកំណើតភូមិយោទ ឃុំមេ សព្រះចន្ទ័ ស្រុកាពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW-6505ធ្វើដំណើរទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យរេចង្កូតបោកក្បាលនិងថ្នល់បែកក្បាលស្លាប់ភ្លាមៗ ចំណែកម៉ូតូខ្ទាតចេញពីជនរងគ្រោះជាច្រេីនម៉ែត្រ រីឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកំណត់រួចប្រគល់សពជនរងគ្រោះទៅសាច់ញាតិក៍ដូចម៉ូតូយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕


 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង