Man City ផ្តួល Chelsea លើកពាន Community Shield


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករ Sergio Aguero បានស៊ុតបញ្ចូលទី២ គ្រាប់ឲ្យក្រុមម្ចាស់ជើងឯក Premier League រដូវកាលមុន Manchester City  ផ្តួលក្រុមតោខៀវ Chelsea កាលពីយប់ មិញហើយបានលើកពាន Community Shield នៅកីឡាដ្ឋានជាតិ Wembley ។

គ្រាប់បាល់ទី១ របស់ Aguero កាលពីជំនួបយប់មិញគឺជាគ្រាប់បាល់ទី ២០០ ហើយឲ្យក្លឺប Man City ដែលកើតឡើងនៅនាទី ១៣ ដែលជាការបញ្ចូនបាល់ឲ្យដោយ កីឡាករវ័យក្មេង Phil Foden ។

គ្រាប់បាល់ទី២ កើតឡើងនៅក្នុងតង់ទី២បន្ទាប់ពីតង់ទី១បញ្ចប់ដោយលទ្ធផល ១-០។តង់ទី២ នៅនាទី ៥៨ កីឡាករ Bernardo Silva បានបញ្ចូនបាល់យ៉ាងល្អឲ្យ Aguero ស៊ុតបញ្ចូលទីបានសម្រេចដោយអ្នកចាំទី Willy Caballero មិនអាចរារាំងបាល់មួយនេះបានឡើយ ដែលជាហេតុធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល ២ទល់នឹង០។

ក្រោយវត្តមានរបស់គ្រូបង្វឹកដ៏ជោគជ័យលោក Pep Guardiola ២រដូវកាលកន្លងមក លោកបានជួយឲ្យក្លឹបមួយនេះលើកពានសំខាន់បាន៣ហើយរួមមាន Community Shield ,Premier Leagueនិង League Cup ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង