ម៉ាក់ សែនសូនីតាកំពុងបង្កាត់ភ្លើងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយ​ផលិតករល្បីឈ្មោះនៅថោន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ តារាដែលចូលចិត្តសម្ងែងភាពសិចស៊ីគួរសម កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា ត្រូវបានអ្នកក្នុងរង្វង់សិល្បៈលួចខ្សឹបថា បច្ចុប្បន្នកញ្ញាកំពុងរួមរស់ ជាមួយផលិតករដែលចាយទុនរាប់សែនដុល្លារផលិតរឿង ស្បែកគង់ និងចន្ទ្រា កំពុងបង្កាត់ភ្លើងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយគ្នា​ផង​ដែរ​​។

បើតាមអ្នកក្នុងរង្វង់សិល្បៈលួចខ្សឹបថា រឿងស្នេហាឯកជនរបស់ ម៉ាក់ សែនសូនីតា ក៏ត្រូវបានគេដឹងជាផ្លូវការ ខណៈនេះតារាស្រីមានរូបរាង សិចស៊ីរូបនេះ កំពុងរួមរស់នៅខុនដូ មួយកន្លែងជាមួយផលិតករ ម្នាក់ដែល​ផលិត​​ រឿងស្បែកគង់ និងចន្ទ្រា​។ គេសង្កេតឃើញថា​ក្រោយរួមរស់ជាមួយផលិតករ ម៉ាក់ សែនសូនីតា បានឡើងកាលីពជិះរថយន្តឡិចស៊ីទំនើបតម្លៃ ២០ម៉ឺនដុល្លារអាមេរិក ដែលធ្វើឲ្យ​អ្នកក្នុងរង្វង់សិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំងការដែលមានជិះថយន្តតម្លៃថ្លៃយ៉ាងដូច្នោះ​។

ប្រភពបានបន្ថែមថា​បច្ចុប្បន្ន ស្រីស្រស់វ័យក្មេង តូតា កំពុងរួមរស់ជាមួយផលិតករខាងលើនេះ កំពុងធ្វើការងារតំណែងធំ ក្នុងស្ថានីយ៍ទូរទស្សន៍ថោន ហើយក៏កំពុងបង្កាត់ភ្លើងស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយគ្នាផងដែរ។ ចំណងស្នេហ៍ពួកគេបានបើកចំហរ ដោយអ្នកក្នុងរង្វង់សិល្បៈ ជាពិសេសបុគ្គលិកធ្វើការនៅថោន​បានដឹងច្បាស់ ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ​។

ទោះយ៉ាងណាភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងទៅ តារាស្រីមានរូបរាង សិចស៊ី តូតា ដើម្បីសុំការបកស្រាយឲ្យកាន់តែច្បាស់ តែខាង​យើង​មិន​អាច​​ទាក់ទងជាមួយ​កញ្ញា​បានទេ ភ្នាក់ងារយើង រីករាយនឹងការឆ្លើយនៅពេលក្រោយ​៕ អត្ថបទដោយ​៖ ទីក្រុង​តារា​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង