លោកស្រី លីរ៉ូហ្សាមី អភិបាលរងខណ្ឌឫស្សីកែវ បានក្រើនរំឭក និងជម្រុញឲ្យមន្ត្រីពាក់ព័ន្ធគួរតែ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ លោកស្រី លីរ៉ូហ្សាមី អភិបាលរងខណ្ឌឫស្សីកែវ បានក្រើនរំឭក និងជម្រុញឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ គួរតែខិតខំប្រឹងប្រែងប្រើគ្រប់វិធានការបន្តទៀត ក្នុងការចូលរួមការពាររក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនិងអនុសាស្ត្រ ភូមិ-សង្កាត់មានសុវត្ថភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។ឧ

ជាមួយគ្នានោះ លោកស្រី លីរ៉ូហ្សាមី បានបញ្ជាក់ថា ក្រៅពីការងារពង្រឹងការពាររក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាព សាលាខណ្ឌឫស្សីកែវ ក៏នៅមានវិធានការសហការជាមួយក្រុមហ៊ុន ស៊ុន ទ្រី ដើម្បីប្រមូលកាកសំណល់សម្រាម សម្អាតបរិស្ថានផ្សេងៗ ពីគ្រប់ច្រកល្ហក ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ក្នុងការប្រឡង ប្រណាំងទីក្រុងស្អាតផងដែរ។

លោកស្រី លីរ៉ូ ហ្សាមី តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានលើកឡើងបែបនេះ នៅក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍មួយស្ដីពី «វឌ្ឍនៈភាព នៃខណ្ឌឫស្សីកែវ ខែសីហា ឆ្នាំ២០១៧» ដោយមានការចូលរួមពីនាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ និងអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌផងដែរ ជាមួយតំណាងក្រុមការងារវាយតម្លៃទីក្រុងស្អាត នៃភាគីប្រតិភូ គ.ជ.វ.ទ លោក គឹម សេរីរដ្ឋ ប្រធានប្រតិភូតំណាងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសមាជិក សមាជិកា ជាច្រើននាក់ទៀត រួមមាន កញ្ញា មិន សុវណ្ណារ័ត្ន លោក ព្រំ សុកសុវណ្ណារ៉ា លោក អៀម ចាន់ កញ្ញា អាន សោភា និងលោកស្រី សូរ្យ សុវណ្ណកញ្ញារ៉ា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងអាគារA សាលាខណ្ឌឫស្សីកែវ ។

ក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្ដីពី «វឌ្ឍនៈភាព នៃខណ្ឌឫស្សីកែវ ខែសីហា ឆ្នាំ២០១៧» ខាងលើនេះ តំណាងលោក ជា ពិសី លោកស្រី លីរ៉ូ ហ្សាមី បានថ្លែង ដោយសង្ខេបតាមរបាយការណ៍យ៉ាងដូច្នេះថា៖

១ធំ-បញ្ហាលក្ខណៈភូមិសាស្ត្រ ខណ្ឌឫស្សីកែវ
២ធំ-ការងារគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ
៣ធំ-ការងារគ្រប់គ្រងធន់ធានមនុស្ស
៤ធំ-ការងារសេដ្ឋកិច្ច

១តូច-ការងាររៀបចំដែនដី នគរូបនីកម្មសំណង់ និងភូមិបាល
២តូច-ការងារកសិកម្ម
៣តូច-ការងារសាធារណៈការ និងដឹកជញ្ជូន
៤តូច-ការងារឧស្សាហកម្ម សិប្បកម្ម
៥តូច-ការងារទេសចរណ៍
៦តូចការងារពាណិជ្ជកម្ម
៧តូច-ការងារបរិស្ថាន
៨តូច-ការងារសង្គមកិច្ច ពាក់ព័ន្ធសុខាភិបាល
៩តូច-ការងារអប់រំ យុវជន និងកីឡា
១០តូចការងារសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា
១១តូច-ការងារធម្មការ និងសាសនា
១២តូច-ការងារកិច្ចការនារី
១៣តូច-ការងារវប្បធម៌ និងវិចិត្រសីល្បៈ
១៣តូច-ការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ
១៤តូច-ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

លើសពីនេះ លោកស្រី លី រ៉ូហ្សាមី បានថ្លែងដោយសង្កត់ធ្ងន់ៗលើមន្ត្រីពាក់ព័ន្ធ ពិសេសកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចាំបាច់ណាស់ គួរតែខិតខំប្រឹងប្រែងប្រើគ្រប់វិធានការបន្តទៀត ក្នុងការចូលរួមការពាររក្សាសន្តិសុខ សុវត្ថភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅ និងអនុសាស្ត្រភូមិ សង្កាត់មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង