ស្រលាញ់គ្នាតាមទូរស័ព្ទ ពេលខាងប្រុសឃើញមុខភ្លាមរត់ឡើងឡានស្ទើរមិនទាន់ !!​ (មាន Video )


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្អូនស្រី « សុជា» មានអាយុ ១៩ ឆ្នាំ ដែលមានទីកន្លែងកំណើតនៅខេត្ត ក្រចេះ ប្អូនស្រីបាននិយាយថា​ “មនុស្សធំៗខ្លះ និយាយមិនប្រកាន់ពាក្រសច្ចៈទេ “!! កាលពីប៉ុន្មានឆ្នាំមុនប្អូនស្រីធ្លាប់មានសង្សារជាលើកជាលើកទី ១​​ ហើយប្អូនស្រីបាននិយាយសារសងជាមួយសង្សារ តាមទូរស័ព្ទយ៉ាងផ្អែមល្ហែមដូចទឹកឃ្មុំ​ ! នៅក្នុងនោះផងដែរ រាល់ពាក្យពេចន៍ដែលអ្នកទាំងពីរបាននិយាយសារសងគ្នា គឺ ប្រើដោយពាក្យ បង ហើយនិង អូន ។ រាល់ការសន្ទនា​គ្នាម្តងៗគឺធ្វើអោយអ្នកទាំងពីរមានសេចក្តីសុខខ្លាំងណាស់  !!

រូបភាពទី១

ដោយសារតែភាពស្និតស្នាល និងការរំភើបញាប់ញ័រចង់ជួបមុខគ្នា នៅថ្ងៃមួយអ្នកទាំងពីរ បានណាត់ជួបគ្នា នៅទីរួមខេត្ត ក្រចេះ ! យោងតាមសម្តីរបស់ប្អូនស្រី នាងបាននិយាយថា « នៅពេលដែលបុរសដែលជាគូរសង្សាចុះពីលើឡានឃើញមុខ ប្អូនស្រីភ្លាមគាត់ស្ទុះឡើងលើឡានយ៉ាងលឿនដោយមិនបាននិយាយស្តីសូម្បីតែមួយម៉ាត់ »​ ! មួយរយៈកាលក្រោយមកទំនាក់ទនងរបស់អ្នកទាំងពីរក៏បានកាត់ផ្តាច់គ្នា ដោយសារតែខាងប្រុសបានបិទលេខទូរស័ព្ទរបស់ប្អូនតែម្តង !!

រូបភាពទី២
រូបភាពទី៣

សូមចូលរួមទស្សនាClip Video ដែលនិយាយអំពីសាច់រឿងរបស់ប្អូនស្រីទាំងអស់គ្នា !!!

The post ស្រលាញ់គ្នាតាមទូរស័ព្ទ ពេលខាងប្រុសឃើញមុខភ្លាមរត់ឡើងឡានស្ទើរមិនទាន់ !!​ (មាន Video ) appeared first on 855Live.

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង