ដេកលក់ជ្រុលចោរលួចកាបូបលុយពីក្បាលបាត់ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជាមេជាង​សំណង់ម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង​ ៧និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីមានជនសង្ស័យលបលួចកាបូបលុយ អស់ជាង​៨០០​ដុល្លារ​​ រួមជាមួយ​និង​កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ ខណៈដែលដេកលង់លក់ជ្រុលជាមួយប្រពន្ធ នៅក្នុងការដ្ឋានសំណង់ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បុរសដែលអះអាងថាខ្លួនជាជនរងគ្រោះមានឈ្មោះ អ៊ន មាន អាយុ៣៤ឆ្នាំ មុខរបរមេជាងសំណង់ មានប្រពន្ធឈ្មោះ សំរិទ្ធ ធា អាយុ៣០ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កន្លែងកើត​ហេតុ មានស្រុកកំណើតភូមិហារបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាបូបលុយដែលជនសង្ស័យលួចយកទៅបាត់ ក្នុងនោះមាន​លុយ​ដុល្លា៥៤០ដុល្លា ប្រាក់រៀលជាង១លានរៀល សរុបជាង​៨០០​ដុល្លារ​ កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ ប្តីប្រពន្ធ​និងឯកសារមួយចំនួនទៀត​។

តាមសម្តីបុរសរងគ្រោះបានឲ្យដឹងថា លុយទើបតែបើកពីថៅកែ ជាង៨០០ដុល្លារ សម្រាប់ទុកបើកឲ្យកូនជាង ដាក់ក្នុងកាបូប ហើយមុនកើតហេតុ កាលពីព្រលប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧​ កាបូបលុយដាក់នៅក្បាលដំណេក ហើយក្រោយជជែកលេងជាមួយ កម្មករដូចគ្នាហើយក៏ចូលដេកសម្រាករួមជាមួយប្រពន្ធ លង់លក់បាត់ទៅ លុះរហូតដល់វេលាម៉ោង៤ព្រឹក ភ្ញាក់ពីដំណេក ដឹងខ្លួនស្រាប់តែបាត់កាបូប​លុយ​មិន​ឃើញ ទើបឆោឡោ រកអស់លទ្ធភាពនៅតែមិនឃើញ​។​ ក្រោយពីដឹងថា កាបូបលុយដោយទាំងកាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ​ បាត់ហើយរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅដើម្បីឲ្យជួយស្រាវជ្រាវ​៕ អត្ថបទ​ដោយ​៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង