ចាញ់ល្បែងអុងឌូអស់៤០០ដុល្លារ ដាក់បញ្ចាំម៉ូតូនៅពេលយកលុយមកលោះបែជាឆ្លើយមិនដឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសម្នាក់កើតទុក្ខមិនសុខចិត្ត ក្រោយពីចាញ់បៀ អុងឌូ យកម៉ូតូដាក់បញ្ចាំ៤០០ដុល្លា លុះមានលុយហើយទៅលួសយកម៉ូតូវិញ បែជាបុរសម្នាក់ដែលជាអ្នកឈ្នះ និងជាអ្នកទទួលម៉ូតូបែជាឆ្លើយថាមិនដឹង ទើបផ្ទុះជាការប្តឹងផ្តល់សមត្ថកិច្ចទៅឃាត់ខ្លួនចូលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឆបោកខាងលើមានឈ្មោះ អេង វី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើត ត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះ ម៉ែន រុណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្រ្តីយោធា ស្នាក់នៅផ្ទះជួលក្បែរខាងគ្នា មានស្រុកកំណើត ភូមិប្រើរ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយឡែកម៉ូតូដែលដាក់បញ្ចាំ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-4232 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក ខ្លួន២នាក់ជនរងគ្រោះ បានលេងបៀ អុងឌូ ហើយខ្លួនបានចាញ់ ជនសង្ស័យអស់៤០០ដុល្លា គ្មានលុយសងឯកភាពគ្នា ក៏ដាក់ម៉ូតូមួយគ្រឿងខាងលើបញ្ចាំទុក លុះដល់ថ្ងៃបន្ទាប់ នឹកថាជ្រុលបញ្ចាំហើយ យកលុយ២០០ដុល្លាបន្ថែមទៀត សរុបឡើង៦០០ដុល្លា សន្យានឹងព្រមព្រៀងគ្នា ថ្ងៃណាមានលុយសង ម៉ូតូនឹងប្រគល់ឲ្យវិញ។ ជនរងគ្រោះបន្តទៀតថា ក្រោយពីនិយាយព្រមព្រៀងគ្នា និងសន្យារវាងភាគីរងគ្រោះ និងភាគីសង្ស័យ លុះរហូតដល់រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ជនរងគ្រោះកាន់លុយចំនួន៦០០ដុល្លា ទៅសងនិងលួសយកម៉ូតូមកវិញ បែជាជនសង្ស័យឆ្លើយថាមិនដឹងផង ទើបកើតជារឿងប្តឹងផ្តល់ នគរបាលចុះទៅឃាត់ហៅ ភាគីចុងចោទ ឈ្មោះ អេង វី ចូលប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ ម្តងថា អត់ដឹងរឿង ម្តងឆ្លើយថា ជនរងគ្រោះបញ្ចាំមែន ម្តងឆ្លើយថាខ្លួនយកទៅបញ្ចាំបន្តទៀត រកប្រាកដអត់ឃើញ។ ទោះជាសមត្ថកិច្ច ជនរងគ្រោះសុំឲ្យជូនទៅដល់កន្លែងជនសង្ស័យបញ្ចាំបន្ត តែផ្ទះនោះត្រូវបានបិទទ្វារបាត់ ។ផ្អែកទៅតាមបណ្តឹង ដើមចោទ ជនសង្ស័យត្រូវបាននគរបាលឃាត់សួរនាំនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង