លុចសុីស៤៧០បើកគេចពីម៉ូតូជ្រុលទៅបុកកង់រថយន្តបែន រហូតដាច់កង់មុខ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តលុចសុីស៤៧០ មួយគ្រឿងបើកគេចពីម៉ូតូខាងមុខហើយជ្រុលទៅបុកចំកង់ក្រោយរថយន្តបែន បើកច្រាសទិសគ្នា ហើយសំបកកង់លុចសុីសទៅជាប់នឹងកង់រថយន្តបែន រថយន្តលុចស៊ីស រងការខូចខាតខ្ទេចអស់មួយចំហៀងមុខ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភាគីរថយន្តលុចសុីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-1233 រងការខូចខាត ដាច់បាត់សំបកកង់ម្ខាង រថយន្តខ្ទេចមួយចំហៀងមុខ។ ចំណែករថយន្តម្ខាងទៀត ម៉ាក នីសាន់ ប្រភេទបែន យុីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3725 ដឹកថ្មពេញរថយន្ត ពុំមានការខូចខាតអ្វីច្រើនទេ មានតែសំបកកង់រថយន្តលុចសុីស ជាប់កង់ក្រោយរថយន្តបែន។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តលុចស៊ីស៤៧០ បើកពីកើតទៅលិចលុះដល់ចំណុចកើតហេតុ វ៉ាជែងគេចពីម៉ូតូខាងមុខ ជ្រុលទៅបុក ចំកង់ក្រោយរថយន្តបែនបើកច្រាសទិសគ្នា បណ្តាលឲ្យរថយន្តលុចសុីសរងការខូចខាតជាដំណំ សំណាងល្អគ្មានបង្កឲ្យអ្នកណារងរបួស។

ក្រោយកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ យករថយន្តបែនទៅដាក់គៀនខាង ជៀសវាងកកស្ទះចរាចរណ៍ ហើយភាគីខាងរថយន្តលុចសុីស ដឹងកំហុសខ្លួនឯងដែលបើកចូលបំណែកផ្លូវម្ខាង ហើយបុកកង់ក្រោយរថយន្តគេទៀត សុំធ្វើការសម្របសម្រួល និយាយជាមួយ ខាងរថយន្តបែនដើម្បីបញ្ចប់រឿង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង