ដើររកប្រពន្ធជិតពីរខែតាមពិតអីញ្ចឹងសោះ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នារីម្នាក់បានចុះចេញ ពីផ្ទះចោលប្តីជិត២ខែហើយប្តីតាមរកឃើញកំពង់នៅក្នុបន្ទប់ជាមួយប្រុសបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំ កាលវេលាម៉ោង ៧យប់ថ្ងៃទី៩ខែកក្តដា ឆ្នាំ ២០១៧ នៅបន្ទប់ជួល ភូមិត្រពាំងល្វាសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តី ឈ្មោះ អ៊ូច បុប្ផា ភេទប្រុអាយុ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ប្រពន្ធឈ្មោះ កែវ ស្រីណង អាយុ ៣៨ ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងល្វាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
បុរសដែលត្រូវគេចោទប្រកាន់ឈ្មោះ ចាន់សុភ័ក្ត ភេទប្រុ អាយុ៣៤ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិគោកចំបក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីបុរសជាប្តីបាននិយាយថារៀបរាប់ប្រាប់ថា រូបគាត់បានរៀបការជាមួយប្រពន្ធខ្លួនជិត២ឆ្នាំដោយមកហើយពុំមានកូនឡើយ ហើយប្រពន្ធរបស់ខ្លួនជាស្រ្តីមេ ម៉ាយកូនមួយ ហើយនៅមុនពេលកើតហេតុនៅប្រហែលជា២ខែមុនប្រពន្ធរបស់គាត់បានចុះចោលរូបគាត់ ទោះបីរូបគាត់ដើរកគ្រប់ទីកន្លែងក៏មិនឃើញ នៅពេលទូរស័ព្ទសួរនាំស្ត្រីជាប្រពន្ធឆ្លើយថា ចប់គ្នាហើយបែកផ្លូវគ្នាទៅ តែដោយសាររូបគាត់មិនអស់ចិត្ត ឆ្លៀតពេលទំនេរ ដើររកប្រពន្ធរបស់ខ្លួន ក៏ប្រទះឃើញនៅចំណុចខាងលើ។
បុរសជាប្ដីបានបន្តទៀតថា ក្រោយពីគាត់បានរកឃើញបន្ទប់ដែលដឹងថាជាបន្ទប់ប្រពន្ធរបស់ខ្លួនហើយអ្នកនៅក្បែបានប្រាប់ថាមានប្រុសម្នាក់ចូលក្នុងបន្ទប់ខាងលើបន្ទាប់មក បានប្តឹងសម្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមផងដែរ ហើយឃើញប្រពន្ធខ្លួននៅជាមួយប្រុសព្រមទាំមានម៉ូតូរបស់ប្រុសខាងលើនៅក្នុងបន្ទប់ផងដែរ។

នារីជាប្រពន្ធត្រូវប្តីចោទប្រកាន់ថាមានសាហាយជាមួយប្រុស បាននិយាយថា បានជាគាត់ចុុះចោលប្តីរបស់ខ្លួន ដោយសាប្តីប្រើអំពើហឹង្សាទៅលើរូបគាត់ពេក ដោយខ្លួនទ្រាំលែងបាន ដោយប្តីគំរាមរូបគាត់ពេកទើបគាត់សុំបែកផ្លូវបែបនេះ ហើយនាងបានបន្តទៀតថា ដោយសាគាត់លែងប្តីដើមរបស់គាត់ដោយសារមូលហេតុ ប្តីដើមមានស្រីនឹងប្រពន្ធថ្មីចោលគាត់ហើយបានជាគាត់លែងជាមួយប្តីទុកកូនស្រីអោយប្តីថែរក្សាទៀត។ នារីជាប្រពន្ធខាងលើ បញ្ជាក់ប្រាប់ថា គាត់មិនមានទំនាក់ទំនង់នឹងបុរសដែលត្រូវប្តីចោទប្រកាន់ឡើយ គឺមានការទំនាក់ទំនងគ្នាជាមិត្តដែលទើបនឹងស្គាល់គ្នាបានប្រមាណ២អាទិត្យតែប៉ុណ្ណោះហើយមិនមានសីុជំរៅដែរគ្រាន់តែពឹងអោយគាត់ឌុបមកបន្ទប់ប៉ុណ្ណោះ។

បើតាមការសារភាពរបស់បុរសត្រូវគេចោទប្រកាន់ បាននិយាយថារូបគាត់នឹងនារីខាងលើបានស្គាល់គ្នាបានចំនួន២អាទិត្យគឺធ្លាប់ស្គាល់តាមរយះមិត្តស្រីណែនាំអោយស្គាល់ហើយធ្លាប់ផឹកសុីជាមួយគ្នាជាច្រើនដង មកហើយ។ នៅមុនពេលកើតហេតុរូបគាត់នឹងនារីខាងលើ ទើបមកពីផឹកសីុជាមួយគ្នានឹងមិត្តភក្តិហើយចប់កម្មវិធីបានឌុបនាងមកបន្ទប់ ហើយគាត់សុំចូលបន្ទប់ទឹកបន្តិច ដោយសាគាត់ឈឺពោះ ដោយខ្លាចចោលួចម៉ូតូទើបគាត់បណ្តើម៉ូតូទុកក្នុងបន្ទប់។ គាត់បានបន្តទៀតថា ខណះពេលដែលកំពង់ចូលបន្ទប់ទឹក ស្រាប់តែលឺសូរសន្ធឹកគោះទ្វាខាងក្រៅ ។

ក្រោយពេលកើតហេតុ ដោយបុរសជាប្តីដោយមិនប្តឹងផ្តល់ទៅលើនារីជាប្រពន្ធនឹងបុរសខាងលើដោយបដិសេធបណ្តឹងនឹងអោយនារីខាងលើឡើយ គ្រាន់តែអោយនាងទៅស្រុកដើម្បីធ្វើលិខិតលែងគ្នាបញ្ចប់រវាងប្តីប្រពន្ធតែប៉ុណ្ណុោះ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង