រកមុខយូរហើយ! លើកនេះចាប់បានទាំងមេខ្លោងតែម្តង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន បន្ទាប់ពីជនសង្ស័យម្នាក់យកថ្នាំទៅលក់ចែកឲ្យម៉ូយត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្ទាក់ចាប់ឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀន៣កញ្ចប់ សាកសួរនាំបឋម រួចបន្តទៅឃាត់ម្ចាស់ថ្នាំញៀនបានម្នាក់ទៀតកំពុងសង្ងំក្នុងបន្ទប់ជួល។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះ ត្រូវបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ក្បែរផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅ ឃាត់បានម្នាក់និងបន្តទៅឃាត់ម្ចាស់ថ្នាំម្នាក់ទៀត ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ ផាន សុីដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក មានស្រុកកំណើត ភូមិកម្មករ ឃុំសំណាង ស្រុកអង្គជ័យ ខេត្តកំពត។ ទី២ ឈ្មោះ ទា សុខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក មានស្រុកកំណើត ភូមិត្រពាំងកាភ្លាយ ឃុំ អង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត ជាម្ចាស់ថ្នាំញៀន ។

តាមសម្តីជនសង្ស័យ ឈ្មោះ ផាន សុីដែន បានឲ្យដឹងថា មុនកើតហេតុ ឈ្មោះ ទា សុខា ជាម្ចាស់ថ្នាំញៀនប្រើឲ្យខ្លួនយកថ្នាំញៀន៣កញ្ចប់ទៅឲ្យម៉ូយ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ និងដើរប្រមូលលុយផង ខណៈដែលទៅដល់ហើយ មិនទាន់ទាំងបានជួបម៉ូយផង បែជាជួបកម្លាំងប៉ូលីសទៅវិញ ចាប់ឃាត់ខ្លួន ហើយបន្តមកដល់បន្ទប់ជួល ឃាត់ខ្លួន បានទាំងម្ចាស់ថ្នាំញៀនតែម្តង ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញ ស្រាវជ្រាវ ស្គាល់មុខសញ្ញា ទើបកម្លាំងដឹកនាំដោយលោក មន វុធី អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោមបញ្ជា ពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ប្រើរូបភាពបញ្ឆោត ទើបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលើបាន២នាក់ជាបន្តបន្ទាប់។ ជនសង្ស័យទាំង២នាក់ក្រោយឃាត់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញ ខណ្ឌដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង