រកមុខយូរហើយ! នគរបាលប៉ុសិ៍ស្រះចកឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតបានគ្រឿងញៀន១កញ្ចប់ធំ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបាន នគរបាលប៉ុសិ៍ស្រះចកឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូត១កញ្ចប់ធំ និងសំភារៈមួយចំនួនផងដែរ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ៤០នាទីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ភិន លីដា ភេទស្រី ឆ្នាំ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលជិតសាលាសន្ធរមុខ ខណ្ឌទួលគោក ។

ប្រភពពត៌មានពីលោកមេប៉ុស្តិ៍ស្រះចកបានអោយដឹងថាស្រ្តីម្នាក់នេះគឺជាមុខសញ្ញារលក់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់គាត់ក្រោយពីមានការរាយការណ៌ពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះឃាត់ខ្លួននៅនឹងកន្លែងតែម្ដង។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានដកហូតបានក្រាមសថ្លាមួយកញ្ចប់ធំ និងកាបូបស្ពាយជំហៀងមួយ ។

ក្រោយពេលកើតហេតុជនសង្ស័យម្នាក់រួមនឹងវត្ថុតាងទាំងអស់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់។ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង