ក្រុម Liverpool បានបញ្ជូន Salah ទៅឱ្យប៉ូលីសទាក់ទងនឹងហេតុការណ៍បើកបរ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Mohamed Salah ត្រូវបានប៉ូលិសចោទប្រកាន់ថា បានប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរដែលបានថតជាប់ក្នុងវិដេអូមួយដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គម។

ប៉ូលីសនៅទីក្រុង Merseyside បានបញ្ជាក់ប្រាប់ថាវីដេអូនេះនឹងត្រូវបានបញ្ជូនទៅ “ផ្នែកពាក់ព័ន្ធ” ។

អ្នកនាំពាក្យក្លឹបក្របខ័ណ្ឌ Premier League មួយនេះបាននិយាយថាពួកគេបានប្រាប់ទៅកាន់ប៉ូលីសបន្ទាប់ពីមានការពិភាក្សាជាមួយកីឡាករខ្លួនឯងផ្ទាល់។ ពួកគេបានបន្ថែមថាសកម្មភាពតាមដានណាមួយក៏ដោយលើបញ្ហាកីឡាករអន្ដរជាតិអេហ្ស៊ីបនឹងត្រូវបានដោះស្រាយ “ដោយសន្តិវិធី” ។​

វីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter នេះហាក់ដូចជាបង្ហាញពីកីឡាករដែលបានស៊ុតបញ្ចូលទី 44 គ្រាប់សម្រាប់ក្រុមហង្សក្រហម Liverpool កាលពីរដូវកាលមុន ដោយរូបគេបានប្រើទូរស័ព្ទរបស់គាត់ខណៈពេលដែលឡានរបស់គាត់ត្រូវបានហ៊ុំព័ទ្ធដោយអ្នកគាំទ្ររួមទាំងកុមារផងដែរ។

អ្នកនាំពាក្យកីឡាកររូបនេះបាននិយាយថា: “ក្លឹបមានការពិភាក្សាជាមួយកីឡាកររួចជាស្រេចហើយ ទើបអនុញ្ញាត្តិឱ្យប៉ូលិសរបស់ក្រុង Merseyside ​នាំខ្លួនកីឡាករទៅសាកសួរនែណាំ។ យើងបាននិយាយជាមួយកីឡាករហើយនឹងដោះស្រាយជាមួយការតាមដានណាមួយដែលប៉ូលីសចោទប្រកាន់ ” ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង