គ្រូបង្វឹកក្រុម​ Liverpool និយាយអ្វីខ្លះក្រោយយកឈ្នះ Crystal Palace ០-២


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថាលោក “មិនអាចមិនចាប់អារម្មណ៏គូប្រជែងដណ្តើមពានរបស់ខ្លួនបានទេ” ក្រោយទទួលជ័យជម្នះលើក្រុម Crystal Palace ធ្វើអោយពួកគេទទួលបានជ័យជម្នះពីរលើកជាប់ ៗ គ្នានៅក្របខ័ណ្ឌ Premier League ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ បច្ចុប្បន្នដែលនៅពីក្រោមក្រុមការពារដំណែងជើងឯក Manchester City។

កីឡាករ James Milner ជាអ្នកធ្វើការបើកឆាកនាំមុខឲ្យ Liverpool មុនដែលជាការទាត់បាល់ប៉េណាល់ទីបន្ទាប់ពី Mohamed Salah ត្រូវបានធ្វើឲ្យដួលដោយកីឡាករ Mamadou Sakho នៅចុងតង់ទី១។

ខ្សែបម្រើវ័យក្មេង Aaron Wan-Bissaka របស់ក្រុម Crystal Palace ត្រូវបានទទួលកាតក្រហមហើយបណ្តេញចេញពីការប្រកួតក្រោយពេលខ្លួនធ្វើឲ្យមានកំហុសលើកីឡាករ Salah ផងដែរ។

រហូតដល់នាទី ៩០បូកទើបកីឡាករ Sadio Mane រកបានគ្រាប់ទី២ឲ្យ Liverpool ដែលជាបាល់ដាច់មាត់បន្ទាប់ Crystal Palace ព្យាយាមវាយសម្រុកតាមស្មើរមកវិញ។

គ្រូបង្វឹក Klopp បាននិយាយទៀតថា: «វាពិតជាគ្មានចម្ងល់ទេនៅពេលគេសួរថាតើលទ្ធផលបានបញ្ជាក់ពីស្ថានភាពមុនរដូវកាលរបស់ក្រុម Liverpool ថាជាគូប្រជែងដណ្តើមពានរង្វាន់របស់ក្រុម Manchester City ឬយ៉ាងណា។ ខ្ញុំមិនខ្វល់អ្វីទាំងអស់ យើងនឹងបង្ហាញវាតាមរយះការប្រកួតរបស់យើង “៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង