នាំមកជូនដោយ៖

Liverpool នឹងជួប Manchester City ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ


ទំហំអក្សរ៖ S M L

ការប្រកួតរវាងក្រុមមកពីរអង់គ្លេសទាំងពីរនេះនៅធ្វើឡើងដោយជើងទីមួយគឺនៅ កីឡាដ្ឋាន Anfield
នៅថ្ងៃទី 4 ខែមេសា Liverpool ធ្វើជាម្ចាស់ផ្ទះ ហើយជើងទីពីរនឹងធ្វើនៅលើទឹកដី Etihad Stadium
របស់ Manchester City នៅថ្ងៃទី 10 ខែមេសា។

អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយថា: “វានឹងក្លាយជាការប្រកួតមួយដ៏អស្ចារ្យ”​ ។
ប៉ុន្តែ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានបន្ថែមថា: “ខ្ញុំបានឃើញមុខរបស់
គាត់ហើយគាត់មើលទៅមិនពេញចិត្តនឹងលទ្ធផលនេះទេ”។

ក្រៅពីគូរពិសេសនេះហើយនៅមានការផ្គូរផ្គងជាច្រើនគូរទៀតដូចជា: Real Madrid នឹងត្រូវជួបក្រុមម្ចាស់ជើងឯកអ៊ីុតាលី
Juventus ដែលជាការប្រកួតសងសឹកគ្នាកាលពីវគ្គផ្តាច់ព្រ័ត្រ Champions League 2017 ដែល Real
បានទទួលជ័យជម្នះ 4-1 ក្នុងទីក្រុង Cardiff ។ ចំនែកឯ Barcelona វិញនឹងត្រូវប៉ះជាមួយក្រុមមកពីអ៊ីុតាលី Roma ។
Sevilla ដែលបានផ្តួលក្រុម Manchester United ក្នុងលទ្ធផលសរុប 2-1 កាលពីជុំមុននឹងត្រូវប៉ះម្ចាស់ជើងឯក
ប្រាំសម័យកាល Bayern Munich ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង